ទោះបីជា ដំឡូងបារាំងចៀន(French Fry) ត្រូវបានគេដាក់ពាក្យថា ‘’French’’ នៅពីមុខ វាមិនបានចាប់កំណើតនៅប្រទេសបារាំងទេ។ ដើមកំណើតនៃដំឡូងបារាំងចៀន ត្រូវបានគេតាមរកឃើញទៅបែលហ្ស៊ិក ដែលអ្នកប្រវត្ដិសាស្ដ្រអះអាងថាដំឡូងត្រូវបានគេចៀននៅចុងទសវត្សឆ្នាំ ១៦០០ ។
អ្នកភូមិបានងាកមករកដំឡូង ដោយហាន់និងចៀនវាជាច្រើនតាមដែលពួកគេធ្លាប់បានចៀនត្រី។ វាជាដើមកំណើតដំឡូងបារាំងចៀនដំបូងបង្អស់។ទាហានអាមេរិចដែរឈរជើងនៅបែលហ្ស៊ិក ក៏បានទទួលទានដំឡូងបារាំងចៀនដែរក្នុងកំឡុងសង្គ្រាមលោកលើកទី ១ ។
ដោយសារភាសាផ្លូវការរបស់កងទ័ពបែលហ្ស៊ិកពេលនោះគឺភាសាបារាំង ពួកទាហានក៏បានដាក់ឈ្មោះអាហារដ៏ឆ្ងាញ់នេះថា “French Fry” ។
អត្ថបទ៖ មុីសុិន