(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានចុះត្រួតពិនិត្យមើលការដ្ឋាន និងពន្លឿនការស្ថាបនា «សួនពោធិ៍សាត់» ដែលជាអតីតសួនច្បារ១៤មករា ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធបំពេញបន្ថែមមួយចំនួនទៀត ដែលមានទីតាំងជាប់ស្ពានថ្មឆ្លងស្ទឹងពោធិ៍សាត់ ប្រសព្វផ្លូវលេខ១០១ និងផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ឯកឧត្តមបានឱ្យដឹងដែរថា នៅក្នុងឆ្នាំ២០២១ខាងមុខ ឯកឧត្តមមានគម្រោងរៀបចំ ច្រាំង និងសួនច្បារនៅផ្នែកខាងកើតស្ទឹងបន្ថែមទៀត ដែលទាំងនេះយើងធ្វើបាន គឺដោយសារប្រទេសជាតិ មានសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ក្នុងដដែលនោះ ឯកឧត្តមបានបន្តពិនិត្យមើលទីតាំងស្ថាបនាស្ពានអាកាសថ្មើរជើងថ្មី ឆ្លងកាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចសារមន្ទីរខេត្តពោធិ៍សាត់ ដែលនឹងចាប់ផ្ដើមអនុវត្តគម្រោងនៅអំឡុងខែធ្នូ ឆ្នាំ២០២០ឆាប់ៗខាងមុខ។
ដោយ៖ បូ សល់