ប្រជាជនកម្ពុជា ជាច្រើនធ្លាប់បានដឹង និងស្គាល់ថា ខ្លឹមស គឺជាគ្រឿងផ្សំដ៏សំខាន់មួយនៅក្នុងមុខម្ហូបរបស់ប្រជាជនខ្មែរ។ តែនេះគ្រាន់តែជាចំណុចតូចមួយ ដើម្បីធ្វើឲ្យអាហារមានឱជារសតែប៉ុណ្ណោះ អ្វីដែលខ្លឹមសផ្តល់ឲ្យនោះ ត្រូវបានអ្នកជំនាញចាត់ទុកថា ជាឱសថដ៏អស្ចារ្យសម្រាប់ព្យាបាលនៅក្នុងផ្ទះ។ ដោយវា គឺជាថ្នាំបំបាត់ការឈឺឆ្អឹងឆ្អែង, ជាថ្នាំប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ និងរក្សាប្រព័ន្ធភាពសុំាដ៏ល្អនៅក្នុងខ្លូនរបស់យើង។
ខាងក្រោមនេះ ជាគុណប្រយោជន៍មួយចំនួន ដែលខ្ទឹមសផ្តល់ឲ្យទៅអ្នក មិនថាជា បញ្ហាសុខភាព ឬ បញ្ហាសម្រស់៖
1. ខ្ទឹមសជួយព្យាបាលសក់ងាប់
លោកអ្នកគ្រាន់តែកាត់ខ្ទឹមសជាបន្ទះចំនិតតូចៗ រួចយកវាទៅឈ្លីនៅលើស្បែកក្បាលរបស់អ្នក។ សារធាតុរំអិលដែលចេញពីខ្លឹមស វានឹងជួយព្យាបាលសក់ជ្រុះ និងធ្វើឲ្យឬសសក់របស់អ្នកកាន់តែរឹងមាំ។
2. តែខ្ទឹមស ជួយព្យាបាលការក្អក និងផ្តាសាយ
ទឹកតែខ្ទឹមស គឺឆ្ញាញ់ជាងប្រភេទតែផ្សេងៗទៀត។ ដើម្បីធ្វើតែខ្ទឹមស អ្នកត្រូវដាក់ខ្ទឹមសពីរក្លែបទៅក្នុងទឹកក្តៅរយៈពេល បីបួននាទី ដោយបន្ថែមខ្ញី និងទឹកឃ្មុំអាស្រ័យតាមចំណង់ចំណូលចិត្ត។ ក្រោយពីទទួលទានរួច ១០នាទីក្រោយ លោកអ្នកនឹងមានអារម្មណ៍ល្អប្រសើរឡើងជាក់ជាមិនខាន។
3. ខ្ទឹមសអាចជួយបន្ថយការឡើងកន្ទួលលើស្បែក
បន្តក់ទឹកខ្ទឹមសពីរបីដំណក់ទៅលើស្បែកដែលមានបញ្ហា រួចធ្វើការម៉ាស្សាវាក្នុងចលនាជារង្វង់។ វានឹងជួយបំបាត់ភាពរមាស់ និងធ្វើឲ្យស្នាមកន្ទួលមានសភាពអន់ថយ។ ការម៉ាស្សាជាមួយប្រេងខ្ទឹមសជាប្រចាំ ក៏ជួយកាត់បន្ថយបញ្ហាជាច្រើនផ្សេងទៀតផងដែរ ដូចជា រោគបណ្តាលមកពីឆ្អឹង, ពុកឆ្អឹង និងជំងឺរលាកសន្លាក់បាន។
4 ខ្ទឹមសដើម្បីព្យាបាលជំងឺឈឺត្រចៀក
ឈឺត្រចៀក គឺពិតជាពិបាកទ្រាំណាស់។ ដូចនេះ ដើម្បីទប់ស្កាត់ភាពឈឺនេះ លោកអ្នកគួរតែយកខ្ទឹមសមួយក្លែបមកបកសំបកចេញរួចយកវាទៅដាក់នៅក្នុងរន្ធត្រចៀករបស់អ្នកពេញមួយយប់។ នៅថ្ងៃបន្ទាប់ អ្នកក្រោកឡើង អ្នកនឹងមានអារម្មណ៍ស្រស់ស្រាយដូចធម្មតាវិញ។
តើអ្នកធ្លាប់បានសាកល្បងជាមួយនឹងខ្លឹមស ហើយឬនៅ?
ដោយ៖ បូ សល់