ព្រឹកថ្ងៃចន្ទ ទី១ ខែ កុម្ភៈ ឆ្នាំ ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តកំពត រួមនឹង ឯកឧត្ដម អភិបាលរងខេត្ត និងប្រតិភូសភាពាណិជ្ជម្មកម្មមណ្ឌលកំពត-កែប បានទទួលជួបជាមួយ ប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងសហការី ដែលអញ្ជើញមក ក្នុងគោលបំណងរៀបរៀងសៀវភៅមគ្គទេសក៍វិនិយោគខេត្តកំពត-កែប។
មានប្រសាសន៍ សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្ដម ជាវ តាយ គាំទ្រ និងឯកភាពចូលរួមសហការ ក្នុងការចងក្រងសៀវភៅមគ្គទេសក៍វិនិយោគខេត្តកំពត-កែបនេះឡើង ព្រោះវាមានសារ:សំខាន់ណាស់សម្រាប់អ្នកវិនិយោគ ក្នុងនិងក្រៅប្រទេស ដែលមានបំណងមកបណ្តាក់ទុនក្នុងខេត្តរបស់យេីង ។
សៀវភៅនេះជាចក្ខុបង្ហាញភាពប្រាកដប្រជា ការកំណត់ទីតាំង និងទំហំនៃការវិនិយោគបានត្រឹមត្រូវច្បាស់លាស់ជូនពួកគាត់ងាយស្រួលក្នុងការសម្រេចចិត្ត តែម្តង រដ្ឋបាលខេត្តនឹងចូលរួមសហការយ៉ាងស៉ីជម្រៅជាមួយសភាពាណិជ្ជកម្មកម្ពុជាដើម្បីធ្វើសៀវភៅនេះចេញជារូបរាង្គក្នុងពេលឆាប់ៗនេះ៕
ដោយ៖ បូ សល់