មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត បានជម្រាបជូនអង្គប្រជុំពីគោលបំណងនៃកិច្ចប្រជុំគឺដើម្បីផ្ទៀងផ្ទាត់ទិន្នន័យ គម្រោងរៀបចំប្លង់គោលប្រើប្រាស់ដីក្រុងព្រះវិហារសម្រាប់ចក្ខុវិស័យ២០៣៥ ជូនសមាជិកគណៈកម្មាធិការ។ លើសពីនេះទៅទៀត ឯកឧត្តមអភិបាលខេត្តបានដាក់ចេញនូវគោលការណ៍ដល់សមាជិកអនុវត្តបន្តរួមមាន: ក្រុមការងារបច្ចេកទេសរៀបចំប្លងគោលប្រើប្រាស់ក្រុងព្រះវិហារ សហការជាមួយអ្នកពាក់ព័ន្ធទាំងអស់  ត្រូវពន្លឿនឲ្យបានឆាប់រហ័ស  និងគ្រប់ជ្រុងជ្រោយទៅតាមបទដ្ឋានបច្ចេកទេស និងច្បាប់ជាមូលដ្ឋានដើម្បីដាក់ឆ្លងគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មក្រុង និងខេត្តព្រះវិហារ ព្រមទាំងបញ្ជូនសុំការសម្រេចពីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ពិនិត្យ និងសម្រេច។ ឯកឧត្តមអភិបាលបន្ថែមថា រាល់ការចេញប័ណ្ណកម្មសិទ្ធដីធ្លី និងការអភិវឌ្ឍផ្សេងៗក្នុងក្រុងព្រះវិហារ សូមឲ្យអនុលោមទៅតាមប្លង់គោលដែលបានពិនិត្យ និងកែសម្រួលរួចរាល់ក្នុងកិច្ចប្រជុំនាពេលនេះ រហូតដល់មានការប្រើប្រាស់នូវប្លងគោលប្រើប្រាស់ដីក្រុងព្រះវិហារ ជាផ្លូវការ៕

ដោយ៖ បូ សល់