ខេត្តកំពតមានរោងចក្រស៊ីម៉ង់តិ៍ចំនួន៤ ដែលអាចផលិតស៊ីម៉ង់តិ៍បានប្រមាណ ៦លានតោនក្នុងមួយឆ្នាំសម្រាប់ផ្តត់ផ្គង់ និងទ្រទ្រុងវិស័យសំណង់ក្នុងប្រទេស ហើយអ្វីកាន់តែប្រសើរទៀតនោះ ខេត្តកំពតបានបើកសម្ភោធសហគ្រាសផលិតថ្មកំបោរ និងម្សៅបៀកភ្នំមាសដ៏ធំមួយដែលអាចផលិតឥដ្ឋបាន៨០ម៉ឺនដុំក្នុងមួយថ្ងៃ។
ខ្សែចង្វាក់ផលិតកម្មដំណើរការដោយប្រពន្ធ័បច្ចេកវិទ្យាស្វ័យប្រវត្តិចុងក្រោយ ផលិតជាប្រភេទ ឥដ្ឋក្រហមមានសមត្ថភាពផលិតឥដ្ឋបានក្នុង១ថ្ងៃ ៨០ម៉ឺនដុំ សម្រាប់លក់ទីផ្សារក្នុងស្រុក និងនាំចេញចំពោះវត្ថុធាតុដើមយកមកពីភូមិសាស្ត្រស្រុកផ្ទាល់។
ដោយឡែកខេត្តកំពត ពិតជាមានមោទនៈបំផុត ដែលមានសមិទ្ធផលធំៗមានដូចជា រោតចក្រស៊ីម៉ង់តិ៍ចំនួន ៤ ដែលអាចផលិតបានក្នុងមួយឆ្នាំប្រមាណជាង ៦លានតោន, វារីអគ្គិសនីកំចាយ អានុភាពតម្លើង ១៩៤,១មេហ្គាវ៉ាត់ អាចផលិតអគ្គិសនីបានប្រមាណក្នុង ១ឆ្នាំ ជាង៤រយលានគីឡូវ៉ាត់ម៉ោង, មានកំពង់ផែសមុទ្រចំនួន ០៤កន្លែង។ ដោយឡែក ការបើកសម្ពោធសហគ្រាសផលិតថ្មកំបោរ និងម្សៅបៀកភ្នំមាស គឺពិតជាជម្រើសមួយដ៏ត្រឹមត្រូវប្រកបដោយ ទស្សនៈវិស័យសេដ្ឋកិច្ចវែងឆ្ងាយ សម្រាប់ភាពជោគជ័យនៃមុខរបរ។
ឯកឧត្តម ជាវ តាយក៏បានស្នើរដល់ក្រុមហ៊ុន យកចិត្តទុកដាក់ គោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ និងបទបញ្ញត្តិនានាជាធរមានដែលពាក់ព័ន្ធនិង អាជីវកម្មរបស់ខ្លួន ជាពិសេសត្រូវចូលរួមសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បី រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ ៕
ដោយ៖ បូ សល់