(CNN)៖ស្រ្តីមា្នក់ឈ្មោះ Tessica Brown រស់នៅរដ្ឋLouisiana សហរដ្ឋអាមេរិកបានឆោឡោរត់រកពេទ្យភ្លាមច្រឡំយកដបជ័រកាវមកបាញ់សក់ដោយស្មានថាជាទឹកថ្មាំបាញ់សក់ ។ នេះបើយោងតាមការចុះផ្សាយរបស់CNNនៅថ្ងៃអង្គារទី ០៩ ខែកុម្ភៈឆ្នាំ ២០២១ ។
រឿងរ៉ាវរបស់នាងបានផ្សាយល្បីតាមបណ្តាញសង្គមនានានៅដើមខែកុម្ភៈ បន្ទាប់ពីនាងបានបង្ហើបឱ្យដឹងថាម៉ូតសក់របស់នាងធ្វើបានតែមួយម៉ូតដដែលៗរយៈពេលមួយខែហើយ តាំងពីនាងច្រឡំយកជ័រកាវទឹកប្រភេទ Gorilla Glue មកបាញ់សក់ព្រោះនាងច្រឡំថាជាថ្មាំបាញ់សក់ ។
នាងTessica Brownបាននិយាយក្នុងវីដេអូខ្លីដែលនាងបានបង្ហោះក្នុងTikTokថា «សក់ខ្ញុំ វាអត់មានចលនាទេ ។ ឮអ្វីដែលខ្ញុំកំពុងប្រាប់ទេ ? សក់ខ្ញុំអត់មានកម្រើកសោះតែម្តង ។ ខ្ញុំកក់សក់១៥ដងហើយ » ។
យោងតាមវេបសាយរបស់ក្រុមហ៊ុនGorilla Glueបានឱ្យដឹងថា ជ័រកាវនោះ ជាប្រភេទជ័រការការពារការជ្រាបទឹក១០០% ហើយជាទូទៅគេប្រើវាដើម្បីជួសជុលទុយយោទឹក កម្រាលឈើ និងកម្រាលឥដ្ឋ ។ គេអាចប្រើអាល់កុលលាងជម្រះវាចេញបាន ។
នៅពេលដែលក្រុមហ៊ុន Gorilla Glue បានពីរឿងរបស់នាង Tessica Brown ក្រុមហ៊ុនបានទាក់ទងទៅនាងតាមរយៈTwitter ដោយផុសសារថា «សួស្តី! យើងពិតជាសោកស្តាយណាស់ដែលដឹងពីរឿងរ៉ាងដែលនាងបានជួប ។ យើងមិនណែនាំឱ្យប្រើផលិតផលរបស់យើងសម្រាប់បាញ់សក់ទេ ព្រោះថាផលិតផលជ័រកាវនេះស្អិតជាប់បានយូរណាស់ ។ ប្អូនអានសាកត្រាំសក់ប្អូនក្នុងទឹកក្តៅឧណ្ហៗ ទឹកសាប៊ូ ឬប្រើអាល់កាល់លាងសក់ដែលប៉ះពាល់នោះ ។»
ដោយ៖ បូ សល់