ប្រសិនបើអ្នកកំពុងស្វែងរកវិធីធម្មជាតិ ដើម្បីសម្រកទំងន់ និង ដើម្បីបំបាត់ជាតិពុលក្នុងខ្លួនរបស់ ខាងក្រោមនេះជាដំណោះស្រាយ។ ភេសជ្ជៈកំពូលទាំងនេះ មិនត្រឹមតែត្រូវបានណែនាំដោយវេជ្ជបណ្ឌិតប៉ុណ្ណោះទេប៉ុន្តែថែមទាំងមានរសជាតិឆ្ងាញ់ទៀតផង ដោយពួកវាជម្រុញការរំលាយអាហាររបស់អ្នកនិងដុតបំផ្លាញជាតិខ្លាញ់ច្រើន។
១. តែបៃតងជីអង្កាម
តែបៃតងដែលជាគ្រឿងផ្សំសំខាន់មួយដែល ជួយបង្កើនការកាត់បន្ថយជាតិខ្លាញ់ ខណៈពេលដែលជីអង្កាមនិងក្រូចឆ្មាការពារការរលាក និងរួមចំណែកដល់ដំណើរការមេតាប៉ូលីស ដែលធ្វើការរំលាយអាហារ និងបំបែកកាក់សំណល់ផ្សេងៗបានលឿន ជាហេតុធ្វើឲ្យស្រក់ជាតិខ្លាញ់ និងសារធាតុមិនល្អនៅក្នុងខ្លួន។
២. ស្ត្រប៊េរីក្រលុក (Strawberry Smoothie)
គន្លឹះក្នុងការពង្រឹងសាច់ដុំរបស់អ្នកគឺទទួលទានប្រូតេអ៊ីនអោយបានច្រើន ការញ៉ាំទឹកដោះគោផ្តត់ជាតិប្រូតេអ៊ីនដល់រាងកាយរបស់អ្នកហើយផ្លែស្ត្របឺរីធ្វើឱ្យមេតាប៉ូលីសរបស់អ្នកមានភាពសកម្ម ដូចនេះភេសជ្ជៈមួយនេះធ្វើឲ្យរាងកាយរឹងមាំ និងសម្រករាងទៀតផង
៣. ផ្លែឈើគ្រប់មុខក្រលុក
ភេសជ្ជៈនេះមានរសជាតិឆ្ងាញ់ណាស់ព្រោះវាមានផ្ទុកនូវផ្លែឈើចម្រុះ និងគួររួមបញ្ចូលក្រូចថ្លុងដែលជាគ្រឿងផ្សំសំខាន់ សម្រាប់សម្រកខ្លាញ់ដែលត្រូវបានគេប្រើយ៉ាងទូលំទូលាយ។
៤. ផ្លែប៉ោមក្រលុក
ផ្លែប៉ោមគឺល្អសម្រាប់ការបន្សាបជាតិពុល និងពង្រឹងដល់រាងកាយរបស់អ្នក ដែលពួកវាមានសារជាតិ pectin ខ្ពស់ដែលជួយកាត់បន្ថយបរិមាណជាតិខ្លាញ់ដែលកោសិការបស់អ្នកអាចស្រូបយក ហើយភេសជ្ជៈដ៏ឆ្ងាញ់នេះនឹងពង្រឹងសាច់ដុំរបស់អ្នកនិងជួយដុតបំផ្លាញជាតិខ្លាញ់។
៥. ទឹកដូង
ទឹកដូងដែលអ្នកងាយស្រួលរកទិញលើទីផ្សារ វាជួយការរំលាយអាហាររបស់អ្នកនិងដុតបំផ្លាញជាតិខ្លាញ់បានលឿន ដោយអ្នកអាចផឹកវានៅពេលព្រឹក បន្ទាប់ពីអ្នកភ្ញាក់ពីគេង ឬបន្ទាប់ពីអាហារពេលព្រឹក ឬមុនពេលធ្វើលំហាត់ប្រាណ។
អត្ថបទ៖ មុីសុិន