ប្រហែលជា១ភាគ៨នៃប្រជាជនកម្ពុជា ជាកុមារ។ កុមារទាំងនេះមានតួនាទីយ៉ាងសំខាន់សំរាប់ដើរតួនៅក្នុងប្រទេសរបស់យើង។ ពួកគេជាអនាគតនៃប្រទេសជាតិរបស់យើង ជាអនាគតនៃរដ្ឋាភិបាល ជាអនាគតសាស្រ្តាចារ្យ គ្រូបង្រៀន បុគ្គលិកសុខាភិបាល និងជាកសិករ ។ល។
តើមានអ្វីកើតឡើង បើកុមារទទួលមរណៈភាព? តើនឹងបានអ្នកណាធ្វើការ? តើនឹងបានអ្នកណាមើលថែទាំយើងនៅពេលយើងដល់វ័យចំណាស់? តើនឹងបានអ្នកណាថែរក្សាប្រពៃណីវប្បធម៌របស់ប្រជាជនកម្ពុជាជំនាន់ក្រោយ?
រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើវិនិយោគធនធានអស់ជាច្រើន ដើម្បីបង្ការមរណភាពរបស់កុមារ។ អ្នកបានឃើញការបោះទុនទាំងនេះនៅក្នុងគ្រឹះស្ថានសុខាភិបាលរបស់អ្នក ដូចជាកម្មវិធីផ្តល់ថ្នាំបង្ការ ការយកចិត្តទុកដាក់លើការបំបៅកូនដោយទឹកដោះម្តាយ និងការផ្តល់អាហារបន្ថែមត្រឹមត្រូវ ការចែកចាយមុងជ្រលក់ថ្នាំ ការផ្តល់បន្ថែមគ្រាប់ថ្នាំជីវជាតិអា និងកម្មវិធីផ្សេងៗទៀតជាច្រើន។
ដោយ៖ សុខឃីម