ជំងឺរបេងជាជំងឺឆ្លងដែលឆ្លងរាលដាលតាមរយៈខ្យល់ បើមិនបានព្យាបាលទេនោះអ្នកជំងឺរបេងម្នាក់អាចនឹងចំលងមេរោគរបេងទៅដល់មនុស្សជាមធ្យមពី១០ទៅ១៥នាក់ ជារៀងរាល់ឆ្នាំ។
កម្មវិធីជាតិកំចាត់រោគរបេងដែលមានប្រសិទ្ធិភាពមានអត្រាជាសះស្បើយខ្ពស់ មានកំរិតនៃភាពស៊ាំទៅនឹងថ្នាំទាប ហើយចុងក្រោយគឺ មានអត្រាស្រាវជ្រាវខ្ពស់ គោលដៅនៃកម្មវិធីជាតិកំចាត់រោគរបេង គឺដើម្បីកាត់បន្ថយការមានជំងឺ ការស្លាប់ ពិការភាព និងការឆ្លងជំងឺរបេង ព្រមទាំងបង្ការភាពស៊ាំទៅនឹងថ្នាំរបេង។
កម្មវិធីជាតិកំចាត់រោគរបេងសង្ឈឹមថានឹងទទួលបានលទ្ធផលដូចខាងក្រោមនេះ៖ ការថយចុះយ៉ាងលឿននៃការស្លាប់ ការឆ្លងរាលដាលជំងឺរបេង និងការថយចុះនៃការកើតជំងឺរបេង ភាពស៊ាំទៅនឹងថ្នាំមានកំរិតទាប ហើយធ្វើឲ្យការព្យាបាលជំងឺរបេងទៅថ្ងៃមុខកាន់តែងាយស្រួលឡើង និងកាន់តែមានតំលៃថោក។
ដោយ៖ សុខឃីម