នៅក្នុងប្រទេសកម្ពុជាជារៀងរាល់ថ្ងៃបើតាមការប៉ាន់ប្រមាណមានទារកចំនួន ២៧ នាក់ និងស្រ្តី ជាម្តាយ ចំនួន៥?នាក់ត្រូវស្លាប់ក្នុងពេលមានផ្ទៃពោះនិងសំរាល ដែលធ្វើឲ្យតួលេខនៃការស្លាប់ប្រចាំឆ្នាំរបស់ទារកគឺ ប្រហែល ១០០០០ នាក់ និងម្តាយប្រហែល ១៧៥០ នាក់។ ផ្អែកតាមកម្មវិធីជាតិសុខភាពបន្តពូជ ភាគច្រើននៃការស្លាប់របស់ម្តាយ គឺកើតក្នុងកំឡុងពេលចាប់ផ្តើមនៃ ការសំរាលរហូតដល់២៤ម៉ោងបន្ទាប់ពីសំរាល (intrapartum period) ហើយមូលហេតុសំខាន់គឺបណ្តាលមក ពីការធ្លាក់ឈាម ព្រាយក្រឡាភ្លើងនិងការខ្លាយរោគ។
១. មធ្យោយបាយធ្វើដំណើរ៖ មធ្យោយបាយធ្វើដំណើរ គឺជាឧបសគ្គមួយដ៏ចំបងដែលរារាំងស្រ្តីមានផ្ទៃពោះមិនឲ្យទៅសំរាលកូន នៅក្នុង គ្រឹះស្ថានសុខាភិបាល។ ជារឿយៗគ្មានមធ្យោយបាយធ្វើ ដំណើរទេនៅក្នុងតំបន់ដែលស្រ្តីរស់នៅឬពួកគេ មិនមានប្រាក់គ្រប់គ្រាន់សំរាប់ចំណាយលើ មធ្យោយបាយធ្វើ ដំណើរ។ កំរនឺងមានស្រ្តី ដែលធ្វើដំណើរ តែម្នាក់ឯងទៅសំរាល កូនណាស់ហើយប្តី គ្រួសារ កូន ដែលត្រូវរួម ដំណើរជាមួយនឹងពួកគេ ក៏ត្រូវការ សាហ៊ុយចាយវាយសំរាប់ការធ្វើដំណើរ និងការហូបចុកផងដែរ។
កែសម្រួលដោយ៖ សុខឃីម