ជំងឺរបេងជាបញ្ហាសុខភាពសាធារណៈនាំមុខគេលើពិភពលោក ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ បច្ចុប្បន្ននេះ គេប៉ាន់ស្មានថា មានជំងឺរបេងពី១៦ទៅ២០លានករណីជារៀងរាល់ឆ្នាំ។ ក្នុងចំណោមប្រជាជនទាំងនេះ មានពីរលាននាក់ ស្លាប់ជារៀងរាល់ឆ្នាំ។ ការស្លាប់ស្មើនឹង ២៦% នៃការស្លាប់ដែលអាចជៀសវៀងបានរបស់មនុស្សពេញវ័យនៅលើពិភពលោកទាំងមូល។
ការប្រឹងប្រែងធំៗដែលអ្នកផ្តល់សេវាសុខភាពនៅក្នុងប្រទេសកម្ពុជាកំពុងធ្វើគឺការបង្កើនអត្រាស្រាវជ្រាវករណីជំងឺរបេងសួតវិជ្ជមានបេកាពី ៦៤% នាពេលបច្ចុប្បន្នឲ្យដល់គោលដៅគឺ ៧០%។ បន្តិចទៀតនេះ នៅក្នុងទស្សនាវដ្តីសុខភាពលេខនេះ យើងនឹងក្រឡេកមើលការស្រាវជ្រាវរកជំងឺរបេង។
កែសម្រួលដោយ៖ សុខឃីម