ប្រូខូលីជារុក្ខជាតិមួយប្រភេទដែលសម្បូរទៅដោយវីតាមីន និងជាតិរ៉ែ វាក៏សម្បូរ ជាតិសរសៃ អង់ទីអុកស៊ីដង់ និងមានកាឡូរីទាបផងដែរ។
ខាងក្រោមនេះគឺជាអ្វីដែលអ្នកត្រូវដឹងអំពីប្រយោជន៍ចំពោះសុខភាពនៃការទទួលទានប្រូខូលី៖
១-ប្រឆាំងមហារីក៖ ប្រូខូលីដើរតួនាទីដ៏អស្ចារ្យមួយក្នុងការបង្ការជំងឺមហារីកសុដន់ និងស្បូន វាអាចការពារកោសិកាមហារីកកុំឲ្យលូតលាស់ និងរាលដាល ព្រោះផ្ទុកទៅដោយសារធាតុដែលអាចជួយបង្ការមហារីកបាន។
២-បញ្ចុះកូឡេស្តេរ៉ុល៖ ប្រូខូលីជួយធ្វើឲ្យការបញ្ចេញកូឡេស្តេរ៉ុលចេញពីរាងកាយកាន់តែស្រួលដោយសារតែវាផ្ទុកទៅដោយជាតិសរសៃរលាយជាច្រើន។
៣-ពង្រឹងដល់សុខភាពបេះដូង៖ ប្រូខូលីអាចដើរតួនាទីដ៏មានប្រសិទ្ធភាពមួយក្នុងការពង្រឹងដល់សុខភាពបេះដូងដោយសារតែវាអាចថែរក្សាសរសៃឈាមឲ្យនឹងរឹងមាំបាន។ ការញ៉ាំប្រូខូលីក៏អាចពង្រឹងដល់សមត្ថភាពច្របាច់ឈាមរបស់បេះដូងដែឬ។ អ្នកដែលញ៉ាំប្រូខូលីទំនងជាមិនងាយកើតជំងឺសរសៃឈាមបេះដូងឡើយ។ ការញ៉ាំប្រូខូលីស្រុះជាទៀងទាត់អាចបបន្ថយការប្រឈមនឹងជំងឺបេះដូងសរសៃឈាមបាន។
៤-បន្ថយការរលាក៖ ប្រូខូលីសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គាបី ដែលល្អសម្រាប់ប្រឆាំងការរលាក ដែលផ្ទុកទៅដោយសារធាតុជីវសកម្ម ដែលអាចបន្ថយការរលាកបាន។
៥-ជួយច្រោះជាតិពុល៖ ប្រូខូលីត្រូវបានគេស្គាល់ច្បាស់ថា មានសមត្ថភាពបន្សាប និងបញ្ចេញសារធាតុគីមីដែលរាងកាយមិនត្រូវការបាន ដោយសារតែវាសម្បូរជាតិសរសៃ ដូច្នេះវាអាចជួយរាងកាយបង្ការភ្នែកកុំឲ្យកើតជំងឺភ្នែកឡើងបាយ និងកាំរស្មីគ្រោះថ្នាក់ផងដែរ។
៦-សុខភាពឆ្អឹង៖ ដោយសារតែសម្បូរជាតិកាលស្យូម និងវីតាមីន K ការញ៉ាំប្រូខូលីអាចជួយបង្ការជំងឺពុកឆ្អឹង និងជំនួយដល់សុខភាពឆ្អឹងបាន។
៧-ពង្រឹងដល់ការរំលាយអាហារ និងសុខភាពថ្លើម៖ ប្រូខូលីជួយពង្រឹងដល់សុខភាពពោះវៀនទាំងមូលដោយសារតែវាអាចបន្ថយការរលាកក្នុងពោះវៀន និងបង្ការជំងឺមហារីកពោះវៀនធំបាន។ វាក៏ពង្រឹងដល់សុខភាពថ្លើមបានទៀតតាមរយៈបង្ការជំងឺខ្លាញ់រុំថ្លើម៕
ដោយ៖ ពេជ្រ