ធម្មជាតិពិតជាសំខាន់ មិនថាគ្រប់មនុស្សសត្វសុទ្ធ តែត្រូវការធម្មជាតិ មិនអាចខ្វះបាន ដូច្នេះហើយមិនថានៅទីក្រុងឬចំការសុទ្ធតែអាចដាំបន្លែធម្មជាតិដែលគ្មានជាតិគីមីទុក្ខសម្រាប់បរិភោគជាលក្ខណៈគ្រួសារបានយ៉ាងស្រួល ខាងក្រោមនេះគឺជាឧបករណ៏ខ្លះៗដែលយើងអាចរកបានពីកន្លែងផ្សេងៗមានដូជា ៖
– កំណាត់ឈើ
– ដី
– សុងដាក់ពងទា
– សំបកពងទា
– គ្រាប់ពូជ
– ដបប្លាស្ទិច
អ្នកគ្រាន់តែធ្វើ៣ជំហានងាយៗ
ជំហានទី១៖ (បណ្តុះគ្រាប់ពូជ)៖ អ្នកត្រូវយកកំណាត់ឈើមកវាផ្គុំធ្វើប្រអប់ធំមួយ ហើយដាក់ដី(បើសិនមានដីកំបុស្ត៍ កាន់តែល្អ)ចូលក្នុងប្រអប់នោះ តែកុំដាក់ពេញពេក។ បន្ទាប់មកអ្នកត្រូវដាក់សុងពងទាពីលើ ហើយបន្ថែមដីឲ្យពេញតែម្តង និងគ្រាន់តែដាក់គ្រាប់ពូជសុងពងទា(ដាក់ចូលប្រលោះដែល គេតែងដាក់ពងទា) ដោយប្រមោលដីកប់លើតិចៗ តែកុំហាប់ពេក ជាចុងក្រោយគ្រាន់តែស្រោចទឹកជារៀងរាល់ថ្ងៃ កូនដំណាំដុះក្នុងរយៈពេល ១៥ថ្ងៃ(តិចឬច្រើនជាងតាមប្រភេទដំណាំ)។ជំហានទី២៖ (ការសង់រោងដាំដំណាំ)៖ អ្នកត្រូវយកកំណាត់ឈើសង់រោងដូចរូបខាងក្រោម(រោងត្រូវតែចង់ឲ្យជាប់នឹងរបង ដើម្បីកុំឲ្យខ្យល់បករលំ) និងកាត់សំបកដប(ត្រូវចោះគូទដបដើម្បើឲ្យទឹកអាចហូរចេញ) វាយឲ្យជាប់ទៅនឹងថ្នាក់នៃរោងដែរបានរៀបនោះ និងដាក់ដបទ្រដបដែរនៅជួរក្រោមគេ ដើម្បីគឲកុំឲ្យហូរទឹកចេញក្រៅ។
ជំហានទី៣៖ (ជំហានដាក់ដាំដំណាំ)៖ បន្ទាប់ពីគ្រាប់ពូជដុះជាកូនដំណាំហើយ ត្រូវផ្ទេរកូនដំណាំទៅក្នុងដបប្លាស្ទិចដែរបានដាក់ដីនៅក្នុងនោះ និងយកសំបកពងមាន់ឬពងទាជុំវិញ (សំបកពងមាន់ឬពងទា មានជាតិកាស្យូមដែរល្អចំពោះដំណាំ) ហើយស្រោចទឹក(រយៈពេលដំណាំធំធាត់ អាស្រ័យលើប្រភេទដំណាំ)។
អត្ថបទ៖ មុីសុិន