ឯកឧត្តមបានថ្លែងដូច្នេះក្នុងឱកាសដែលឯកឧត្តមអញ្ជើញចុះត្រួតពិនិត្យ ការបំពាក់អំពូល សូឡា ជាជំហានដំបូងចំនួន38ដើមក្នុងភូមិ ជីមាស ឃុំ ម្សាក្រង ស្រុក ស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី 30 ខែ ធ្នូ ឆ្នាំ 2020។
ឯកឧត្តមបានបញ្ជាក់ថាជាជំហានដំបូងគឺបង ប្អូនប្រជាពលរដ្ឋក្នុងភូមិ ជីមាសទាំងមូល ត្រូវតែកែលម្អ ធ្វើអនាម័យគេហដ្ឋាននិងភូមិដ្ឋានអោយបានល្អ ស្រស់បំព្រង គ្មានសម្រាម មានតែ សួនបន្លែ សួនផ្កាចម្រុះពណ៌ គ្រប់រដូវកាលគួជាទីគយគន់និងចង់រស់នៅ ថែមទាំងមានភ្លើងបំភ្លឺតាមដងផ្លូវក្នុងពេលរាត្រីអោយបានភ្លឺ ស្រស់ស្អាត និងងាយស្រួលក្នុងការធ្វើដំណើពេលយប់ទៀតផងហើយអោយក្លាយជាភូមិគំរូមួយក្នុងស្រុកស្ទោង។
លើសពីនេះ ឯកឧត្តមបានបន្ថែមថា ឯកឧត្តមនឹងបំពាក់អំពូលសូឡាទាំងអស់ចំនួន144ដើម ដែលមានកម្ពស់ 5 ម៉ែត កម្រិតថាមពល 200វ៉ាត់ ហើយដាំគម្លាតពីបង្គោលមួយទៅបង្គោលមួយប្រវៃង25ម៉ែត សងខាងផ្លូវលើបីភូមិ គឺភូមិជីមាស ភូមិសំប៉ាន និងភូមិសំបួរ អោយបានភ្លឺមុនគេ។
ជាមួយនេះផងដែរ អ្នកតំណាងរាស្ត្រ ក៏បានក្រើនរំលឹកដល់ជាងបច្ចេកទេសត្រូវបំពាក់អំពូលប្រកបដោយបច្ចេកទេសនិងគុណភាព ហើយអោយប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវជួយថែរក្សាអោយបានគង់វង្សព្រមទាំងប្រើប្រាស់បានយូរអង្វែង។
សូមបញ្ជាក់ផងដែរថា អំពូលសូឡាទាំងនេះជាកាជួយឧបត្ថម្ភរបស់ធនាគារឯកទេស ខេ ប៊ី ដេ ហាន មក តាមរយៈ ឯកឧត្តមយឹម លាត អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និង ជាអនុប្រធានក្រុមចុះជួយមូលដ្ឋានស្រុកស្ទោង។
ដោយ៖ បូ សល់