ទឹកឃ្មុំមិនត្រឹមតែ ផ្តល់នូវរសជាតិផ្អែម ដល់អ្នកនោះទេ ថែមទាំងផ្តល់ អត្ថប្រយោជន៍ជាច្រើនថែមទៀត។ ចុះតើដឹងទេ ថាទឹកឃ្មុំអាច ជួយអ្នកបានអ្វីខ្លះ?
១-បង្កើនថាមពលដល់អ្នក៖ ប្រសិនបើអ្នក ចង់បង្កើនថាមពល អ្នកអាចពិសារទឹកឃ្មុំបាន។ អ្វីដែលប្រសើរនោះ អ្នកអាចចាក់ទឹកឃ្មុំ២ស្លាបព្រាបាយ ចូលក្នុងទឹកតែ។ បន្ថែមពីនេះទៅទៀត អ្នកអាចពិសារទឹកឃ្មុំបន្តិច មុនពេលអ្នកហាត់ប្រាណ ដើម្បីជួយអោយអ្នក មានកម្លាំងរឹងមាំបាន។
២-ជួយបំបាត់ការឈឺក៖ បញ្ហាឈឺក ក៏ទឺកឃ្មុំ អាចជួយអ្នកបានដែរ ដោយគ្រាន់តែពិសារ ទឹកឃ្មុំ២ទៅ៣ ស្លាបព្រាបាយ រឺក៏វិធីមួយទៀតចាក់ ទឹកឃ្មុំល្មម លាយអំបិលបន្តិច ចាក់ចូលក្នុងទឹកក្រូចឆ្មារ វានឹងជួយអ្នក អោយបាត់ឈឺកបាន។
៣-សម្រកទម្ងន់៖ ទឹកឃ្មុំមិនត្រឹមអាចជួយដល់ សុខភាពប៉ុណ្ណោះទេ ថែមទាំងជួយអោយ ស្រកទម្ងន់បានទៀតផង។ វិធីប្រើ៖ អ្នកអាចលាយទឹកឃ្មុំ ចូលទៅក្នុងទឹកក្កៅ រឺក៏ទឹកក្រូចឆ្មារ ក៏បានដែរ។ ចំពោះមនុស្សភាគច្រើន តែងតែធ្វើវិធីនេះ និងពិសារនៅពេលព្រឹក ដែលអាចជួយពួកគេ អោយស្រកទម្ងន់បាន។
៥-គេងលក់ស្រួល៖ ប្រសិនបើអ្នក មិនងងុយគេង ទឹកឃ្មុំអាចជួយអ្នកបាន។ វិធីប្រើ៖ គឺគ្រាន់តែលាយ ទឹកឃ្មុំចូលជាមួយទឹកដោះគោក្កៅ និងពិសារវា មុនពេលចូលគេង វានឹងអាចគេងលក់ស្រួលបាន។
៦-សះស្បើយជាមួយការដាច់រលាត់៖ នៅពេល អ្នកដាច់រលាត់ស្បែក អាចយកទឹកឃ្មុំ មកលាបត្រង់កន្លែងរបួស ភ្លាមៗបាន។ ចំពោះទឹកឃ្មុំ អាចការពារ ពពួកបាក់តេរី និងជួយកាត់បន្ថយ ការឈឺចាប់ និងអាការៈហើមបាន។
៧-អាការៈធីងធោង៖ តើអ្នកដឹងទេ ថាទឹកឃ្មុំអាចជួយ កាត់បន្ថយអាការៈធីងធោង? ជាការពិត វាអាចជួយអ្នកបាន ពីព្រោះទឹកឃ្មុំ ផ្ទុកសារជាតិផ្អែមពីធម្មជាតិ ដែលជួយដោះស្រាយ បញ្ហានេះបាន។ ចំពោះវិធីប្រើ៖ គឺលាយទឹកឃ្មុំបន្តិច ចាក់ចូលជាមួយ ទឹកដោះគោជូរ រឺក៏ទឹកក្រូចច្របាច់ ។ វិធីនេះអ្នកអាចពិសារ នៅពេលព្រឹក ដើម្បីទទួលបាន នូវអារម្មណ៍ស្រស់ថ្លា។
៨-កាត់បន្ថយក្លិនមាត់មិនល្អ៖ តាមការស្រាវជ្រាវ បានអោយដឹងថាទឹកឃ្មុំអាច ជួយអ្នកអោយ បំបាត់ក្លិនមាត់បាន។ ប៉ុន្តែវាមិនមានន័យថាអ្នក ឈប់ដុសធ្មេញនោះទេ អ្នកអាចដុសធ្មេញជាធម្មតា ប៉ុន្តែប្រសិនបើអ្នកនៅតែ មានក្លិនមាត់មិនល្អ អ្នកអាចបន្ថែមជាមួយ ទឹកឃ្មុំ១ស្លាបព្រាបាយ ក្នុងប្រភេទអាហារ អាំងរបស់អ្នកបាន។
ទាំងនេះជាអត្ថប្រយោជន៏របស់ទឹកឃ្មុំ ដែលអាចជួយអ្នក បានយ៉ាងច្រើន ទាំងសុខភាព និងសម្រស់។
ដោយ៖ អាពេជ្រ