តើអ្នកដឹងទេថា ទឹកឃ្មុំអាចរក្សាទុកបានរាប់ពាន់ឆ្នាំ?
ទឹកឃ្មុំមានលក្ខណៈសម្បត្តិ អាចព្យាបាលជំងឺជាច្រើន ហើយវាមានប្រសិទ្ធភាពក្នុងការសម្រាលអការៈក្អក ជាងថ្នាំពេទ្យដែលត្រូវបានទទួលស្គាល់ដោយមនុស្សជាច្រើនអ្នក។
ទឹកឃ្មុំគឺជាអាហារតែមួយគត់ដែលមិនចេះរីងស្ងួតសូម្បីតែបន្ទាប់ពីរាប់ពាន់ឆ្នាំក៏ដោយ វាប្រៀបដូចជាអាហារវេទមន្តដែលបានផ្តល់ដល់មនុស្សយើង។
ទឹកឃ្មុំមានលក្ខណៈពិសេសនៃសម្ព័នគីមីរបស់វា ដែរធ្វើឲ្យទុកបានយូរអង្វែង ដោយវាមានជាតិអាស៊ីតធម្មជាតិ និងមានកម្រិតសំណើមទាបបំផុត ដែលធ្វើឲ្យបាក់តេរីនិងមីក្រូសរីរាង្គដទៃទៀតមិនអាចរស់បានហើយ ដូច្នេះសារជាតិទាំងនោះការពារវាមិនឲ្យខូច ឬផ្អូម។
ទឹកឃ្មុំដែរយូរបំផុត ត្រូវបានគេរកឃើញនៅហ្សកហ្ស៊ី(Georgia) ដែរមានអាយុ ៥០០០ឆ្នាំ ដែលអ្នកនៅតែអាចញ៉ាំបាន។ ទោះបីជាវាឡើងកក់ក្រាម ក្នុងរយៈយូរឆ្នាំក៏ដោយ គ្រាន់តែដាក់កំដៅបន្តិចអាចបរិភោគបានហើយ។
អត្ថបទ៖ មុីសុិន