Croydon, អង់គ្លេស (CNN) ៖ យោងតាមការចុះផ្សាយរបស់គេហទំព័ររបស់ CNN នៅថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២១នេះ បានឱ្យដឹងថា សណ្ឋាគារទំនើបលំដាប់ផ្កាយបួន The Best Western Hotel នៅតំបន់ជាយក្រុង Croydon ប្រទេសអង់គ្លេស ជាធម្មតាតែងតែមានភ្ញៀវដូចជាគ្រួសារអ្នកទេសចរ កម្មករសំណង់ និងអ្នកដំណើរដែលជាពាណិជ្ជមកស្នាក់នៅយ៉ាងពេញគ្រប់បន្ទប់ទាំងអស់ ។ តែនៅថ្ងៃទី១៥ ខែមករានេះ សណ្ឋាគារនេះបានបិទមិនទទួលភ្ញៀវឱ្យស្នាក់នៅឡើយ ។ ផ្ទុយពីការធ្លាប់តែដាក់តាំងគ្រឿងសង្ហារឹមស្អាតៗ ពេលនេះសណ្ឋាគារដាក់តាំងដបអាល់កុលលាងដៃ និងប្រអប់ម៉ាសអមដោយអក្សរថា “ការក្អកនិងកណ្តាស់អាចធ្វើឱ្យមេរោគរីកសាយភាយច្រើនឡើង។”
សណ្ឋាគារដែលមាន១០៧បន្ទប់ពេលនេះបានក្លាយជាមន្ទីរសម្រាក់ព្យាបាលរបស់អ្នកជំងឺកូវីត១៩ ដែលជាផ្នែកមួយក្នុងការជួយសម្រួលដល់មន្ទីរពេទ្យក្នុងតំបន់ដែលសុទ្ធពេញណែនតាន់តាប់ដោយអ្នកជំងឺកូវីតក្នុងដំណាក់កាលទី២នេះ ។
លោក Alex Palaghiu អ្នកគ្របគ្រងសណ្ឋាគារនេះបានថ្លែងថា ការធ្វើសណ្ឋាគារផ្កាយបួនជាមន្ទីរព្យាបាលជំងឺនេះគឺដោយសារតែមជ្ឈមណ្ឌលសេវាកម្មសុខភាពជាតិ (National Health Service—NHS) កំពុងតែការជំនួយ ។
លោកបន្ថែមទៀតថា “យើងពិតជាមានមោទកភាពណាស់ដែលយើងអាចចូលចំណែកក្នុងការជួយនេះ ហើយការចូលរួមជួយក្នុងផ្នែកណាមួយក៏ដោយគឺសុទ្ធនាំឱ្យយើងបានអារម្មណ៍សប្បាយរីករាយ ។” “ខ្ញុំយល់យើងទាំងអស់គ្នាគួរតែរួមគ្នាជួយNHS និងជួយសង្រ្គោះជីវិតអ្នកជំងឺទាំងអស់ ។”
នេះជាសណ្ឋាគារទី១នៅអង់គ្លេសដែលបានចូលរួមក្នុងគម្រោងនេះ ហើយវាគម្រូមួយសម្រាប់សណ្ឋាគារផ្សេងៗទៀតផងដែរ ។
មជ្ឈមណ្ឌលសេវាកម្មសុខភាពជាតិ (National Health Service—NHS)កំពុងតែជួបវិបត្តិដែលធ្លាប់មានពីមុនដោយសារតែមានអ្នកជំងឺកូវីត១៩ចូលមកព្យាបាលច្រើនជាងពេលណាទាំងអស់ ។
មន្ត្រីសុខាភិបាលអង់គ្លេសបានថ្លែងឱ្យដឹងថា ការឆ្លងរីករាលដាលនៃជំងឺកូវីតប្រភេទកំពុងតែគ្រប់គ្រងលែងបានហើយ ខណៈដែលអត្រាការឆ្លងកើនឡើងឥតឈប់ឈរ ។
លោកនាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson បានសម្តែងនៅការបារម្ភថាឧបករណ៍សង្គ្រោះបន្ទាន់អាចនឹងមិនគ្រប់សម្រាប់អ្នកជំងឺ ដែលរហូតមកដល់ពេលនេះកើនឡើងដល់ ៣ លាន ២សែនានាក់ ហើយអ្នកស្លាប់មានចំនួន ៨៤ ០០០ នាក់ ។
ម្ចាស់សណ្ឋាគារជាច្រើនបាននិយាយថា ពួកគេចង់ឱ្យមន្រ្តីសុខាភិបាលបញ្ជូនអ្នកជំងឺកូវីត១៩រាប់រយនាក់ទៀតទៅសម្រាកព្យាបាលនៅតាមសណ្ឋាគាររបស់ពួកគេ ។
លោក Meher Nawab នាយកប្រតិបត្តិសម្ព័ន្ធសណ្ឋាគារ London Hotel Group បានថ្លែងថា ឧស្សាហកម្មបដិសណ្ឋារកិច្ច និងសណ្ឋាគារភាគច្រើនត្រូវបិទ ដូចនេះពូកយើងមានឆន្ទៈបើកទ្វារទទួលអ្នកជំងឺឱ្យមកសម្រាកព្យាបាលឱ្យបានកាន់តែឆាប់ ។
ដោយ៖ បូ សល់