ចិន៖ ក្រុមហ៊ុន Huawei បានប្រកាសអំពីលទ្ធផលអាជីវកម្មរបស់ខ្លួន ក្នុងកំឡុងពេល៣ត្រីមាសដំបូង សម្រាប់ឆ្នាំ២០២០។ នេះបើតាមលទ្ធផលអាជីវកម្មដ៏ប្រសើរ របស់ក្រុមហ៊ុន Huawei ក្នុងត្រីមាសទី៣ នៃឆ្នាំ២០២០ ដែលត្រូវបានប្រកាស នៅទីក្រុងសិនជិន ប្រទេសចិន។ យោងតាមការចេញផ្សាយរបស់សារព័ត៍មានចិន ស៊ីន ហួរ ដែលចុះផ្សាយនៅព្រឹកថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២០។
លោក Ren Zhengfei បន្ថែមថា គោលដៅដែលក្រុមហ៊ុន បានកំណត់រួចមកហើយថា នឹងជួយដល់សហគ្រាស ដើម្បីឲ្យអាជីវកម្មរបស់ពួកគេរីកលូតលាស់ និងជួយដល់រដ្ឋាភិបាល ក្នុងការបង្កើនសន្ទុះឧស្សាហកម្មក្នុងស្រុក ហើយផ្តល់ប្រយោជន៍ដល់រដ្ឋាភិបាល និងកែលំអអភិបាលកិច្ចទាំងមូលផងដែរ។ ក្រុមហ៊ុន Huawei ជឿជាក់ថា ការអភិវឌ្ឍន៍ដែលមានសន្ទុះខ្លាំង និងមានភាពមាំមួន នៅក្នុងវិស័យឧស្សាហកម្ម ICT នេះ នឹងត្រូវពឹងផ្អែកទៅលើ ការសហការដោយចំហ និងការជឿទុកចិត្តគ្នាទៅវិញទៅមក នៅទូទាំងឧស្សាហកម្មជាសកល។
សូមបញ្ជាក់ដែរថា ទិន្នន័យហិរញ្ញវត្ថុ ដែលបានបង្ហាញនេះ គឺជាតួលេខប្រមួលផ្តុំដែលមិនទាន់បានធ្វើសវនកម្មអនុលោម ទៅតាមបទដ្ឋានរបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ នៅឡើយទេ។ អត្រាប្តូរប្រាក់នៅចុងខែកញ្ញា ឆ្នាំ២០២០: US$1 = CNY6.8101៕
អត្ថបទដោយ៖ ស្រេង ចំរើន