បាងកក៖ នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែវិឆ្ឆិកា ឆ្នាំ២០២០ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei Technologies Thailand បានប្រកាសនៅថ្ងៃនេះពីគម្រោងវិនិយោគ៧០០លានបាត (២៣លានដុល្លារ) នៅក្នុងការសាងសង់ មជ្ឈមណ្ឌលទិន្នន័យទី៣របស់ខ្លួន នៅក្នុងប្រទេសថៃ នាឆ្នាំ២០២១ខាងមុខ ដែលវាជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់ថាមពលបច្ចេកវិទ្យា ដើម្បីគាំទ្រប្រទេសថៃ ឲ្យក្លាយជាមជ្ឈមណ្ឌលឌីជីថលមួយ នៅតំបន់អាស៊ាន។
លោក Abel Deng បានបន្ថែមថា សម្រាប់ទឹកប្រាក់ ២៣លានដុល្លារលើការវិនិយោគសាងសង់មជ្ឈមណ្ឌលទិន្នន័យទី៣ ក្នុងប្រទេសថៃនេះ គឺដើម្បីជំរុញឱ្យប្រទេសនេះក្លាយទៅជាប្រទេសមួយដែលមានថាមពលបច្ចេកវិទ្យាខ្លាំង និងដើម្បីជួយដល់កំណើតសេដ្ឋកិច្ច ហើយណាមួយប្រទេសថៃជាប្រទេសដែលមានវប្បធម៍រឹងមាំទាំងវិស័យសិល្បៈ កសិកម្ម ឧស្សាហ៍កម្ម។ល។
គួរជម្រាបដែរ ក្រុមហ៊ុន Huawei Technologies បានធ្វើការវិនិយោគសាងសង់មជ្ឈមណ្ឌលទិន្នន័យធំៗចំនួនពីកន្លងមកហើយ ដែលការវិនិយោគនេះធ្វើឱ្យប្រទេសថៃកាន់តែរីកចម្រើន និងមានបច្ចេកវិទ្យាកាន់តែជឿលឿន។
ដោយ៖ បូ សល់