(ឧត្តរមានជ័យ)៖​ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ បានអញ្ជើញ ចុះត្រួតពិនិត្យ និងពិភាក្សាការងារ នៅកងការពារព្រំដែនគោកលេខ៤០២។

ក្នុងដំណើរចុះត្រតពិនិត្យការងារតាមខ្សែបន្ទាត់ព្រំដែន នាឱកាសនោះក៏មានការអញ្ជើញចូលរួមអមដំណើរដោយ នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និង ឧត្តមសេនីយឯក ង៉ែត ចាន់ថុន នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងគណៈប្រតិភូអមដំណើរចំនួន២២រូបទៀត៕

 

ប្រភព៖ ក្រសួងព័ត៍មាន