(BBC)៖ នៅថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ ២០២១នេះ កសិករឥណ្ឌារាប់ពាន់នាក់បានដែលនាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងកំណែរទម្រង់កសិកថ្មី បានបំបែករបាំងការពាររបស់ប៉ូលិស និងឆ្លងកាត់ឧស្ម័នបង្ហូរទឹកភ្នែកចូលទៅកាន់បរិវេណបន្ទាយក្រហមប្រវត្តិសាស្រ្តរបស់ក្រុង Delhi ។
កសិករជាច្រើនពាន់នាក់ ខ្លះដើរ ខ្លះជិះត្រាក់ទ័រ បានចេញធ្វើបាតុកម្មចំថ្ងៃដែលប្រារព្ធទិវារដ្ឋធម្មនុញ្ញលើកទី៧២ ។
បាតុករជាច្រើនបានដង្ហែក្បួនវាងពីផ្លូវដែលបានព្រមព្រៀងគ្នាជាមួយអាជ្ញាធរ ហើយបានប៉ះទង្គិចគ្នាមួយប្រ៉ាវជាមួយប៉ូលិស ។ ក្នុងហេតុការណ៍នោះ បាតុកម្មករបានស្លាប់ ។
សេវាអ៊ិនធើណេតតាមទូរសព្ទត្រូវផ្តាច់ជាបណ្តោះអាសន្ន ក្នុងផ្នែកខ្លះនៃក្រុងDelhi ខណៈពេលដែលកងកម្លាំងរក្សាសន្តិសុខរួមគ្នាស្តារសណ្តាប់ធ្នាប់ឡើងវិញ ។
រដ្ឋាភិបាលមិនទាន់ធ្វើការអធិប្បាយណាមួយលើអំពើហិង្សានេះនៅឡើយទេ ប៉ុន្តែតាមសេចក្តីរាយការណ៍នានាបានឱ្យដឹងថារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក Amit Shah បានកោះប្រជុំជាមួយមេប៉ូលិសក្រុងDelhiដើម្បីពិភាក្សារកដំណោះស្រាយកែប្រែស្ថានការណ៍ ។
រដ្ឋាភិបាលបានថ្លែងថាកំណែរទម្រង់ដែលនាំឱ្យមានការបាតុកម្មតវ៉ានេះនឹងជួយធ្វើសេរីភាវូបនីយកម្មវិស័យកសិកម្ម តែកសិករនិយាយផ្ទុយថា កំណែរទម្រង់នេះនឹងនាំឱ្យពួកគេបាត់បង់ប្រាក់ចំណូលទៅវិញ ។
កសិកររាប់ម៉ឺននាក់បានចេញតវ៉ាតាមដងផ្លូវនានានៅជាយក្រុងដេលីតាំងពីខែវិច្ឆិការមក ដើម្បីទាមទារឱ្យរដ្ឋាភិបាលលុបច្បាប់នេះចោលវិញ ។ កាលពីសប្តាហ៍មុន ពួកកសិករបានបដិសេចសំណើររបស់រដ្ឋាភិបាលក្នុងការពន្យារការអនុវត្តច្បាប់នេះសិន ។
នេះជាបាតុកម្មដ៏យូរបំផុតដែលដឹកនាំធ្វើដោយកសិករដែលឥណ្ឌាមិនបានឃើញពីមុន ដែលនាំឱ្យសហគមន៍មូលដ្ឋានប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី Narendra Modi និងរដ្ឋាភិបាលដែលដឹកនាំដោយគណៈបក្សរបស់លោក ។
ប៉ូលិសបានឯកភាពអនុញ្ញាតឱ្យបាតុករធ្វើក្បួនដង្ហែតាមវិថីនានា ក្នុងលក្ខខណ្ឌមួយថាពួកគេមិនមិនរំខានដល់ក្បួនព្យុហយាត្រានៅថ្ងៃប្រារព្ធទិវារដ្ឋធម្មនុញ្ញប្រចាំឆ្នាំ ។ ប៉ូលិសបានគូលប្លង់ឱ្យពួកបាតុករហែរក្បួនតាមផ្លូវដែលបានកំណត់ស្រេច ។
តែផ្ទុយពីការព្រមព្រៀងគ្នា ពួកកសិករបែរជាចូលទៅក្នុងបរិវេណបន្ទាយប្រវត្តិដែលសង់ឡើងនៅសតវត្សរ៍ទី១៦ ទៅវិញ ។
ប៉ូលិសបានថ្លែងថា ពួកគេបានដេញពួកបាតុករចេញពីបរិវេណបន្ទាយក្រហមអស់ហើយ ។
កសិករដែលចូលការធ្វើបាតុកម្មម្នាក់បាននិយាយថា “យើងមកទីនេះដើម្បីសារទៅកាន់លោករដ្ឋាភិបាលលោកModi ។ ឥឡូវកិច្ចការយើងបានធ្វើចប់សព្វគ្រប់ហើយ ដូច្នេះយើងទៅត្រឡប់ទៅផ្ទះវិញនៅពេលនេះ ។
ដោយ៖ បូ សល់