ភ្នំពេញ៖ គ្រាន់តែបើកឆាកខែថ្មីភ្លាម ក្រសួងសុខាភិបាលប្រកាសអំពីការរកឃើញអ្នកមានករណីវិជ្ជមាននៃមេរោគកូវី-១៩ ថ្មីចំនួន ០៣ នាក់បន្ថែមទៀត ដែលសុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍។
គួរជម្រាបដែរថា គិតត្រឹមម៉ោង ០៧:០០ ព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជាមានៈ ចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេសមានចំនួន ៣០៥ នាក់ (ស្មើនឹង៩៣.២៥%) ធៀបនឹងចំនួនអ្នកមានវីរុសកូវីដ-១៩ទាំងអស់) អ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប៣២៦ នាក់ (ស្រ្ដី ៧៣នាក់ និងបុរស២៥៣នាក់) និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ចំនួន២០នាក់ (ស្រ្ដី១០នាក់ និងបុរស១០នាក់) ព្រមទាំងអ្នកសម្រាកព្យបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញចំនួន ២នាក់ ដែលជាស្រ្ដី៕
អត្ថបទ៖ ស្រេង ចំរើន