ចំពោះលោកអ្នកដែលមានបញ្ហាដំណេកអាចស្ដែងចេញឱ្យឃើញថាជាជម្ងឺគេងមិនលក់។ ជាមធ្យមលោកអ្នកគប្បីគេងឱ្យ បានពី ៧ទៅ៨ម៉ោង ក្នុងមួយថ្ងៃទើបសុខភាពមានលក្ខណៈប្រសើរអាចប្រឆាំងនឹងការបៀតបៀននៃជម្ងឺដទៃ ទាំងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ដ។ ការគេងធ្វើឱ្យរាងកាយ និងចិត្ដបានសម្រាក និងជួយឱ្យលោកអ្នកមានអារម្មណ៍ស្រស់ស្រាយនៅពេលព្រឹកព្រលឹម។
អ្វីទៅជាជម្ងឺគេងមិនលក់?
ជម្ងឺប្រភេទមួយដែលមានបញ្ហាចំពោះដំណេក បង្កឱ្យលោកអ្នកគេងមិនបានស្រួល ធ្វើឱ្យលែងមានអារម្មណ៍ស្រស់ស្រាយ នៅពេលក្រោកពីដំណេក។ លោកអ្នកមួយចំនួនមានការលំបាកនឹងគេងឱ្យលក់ ខ្លះភ្ញាក់ពីព្រឹកព្រលឹមពេក ហើយមិនអាចគេងលក់ទៅវិញ។ លោកអ្នកខ្លះទៀតនោះអាចគេងភ្ញាក់ៗក្នុងមួយយប់ៗច្រើនដង។ ជាដំណោះស្រាយចំពោះបញ្ហានេះ មានលោកអ្នក មួយចំនួនសម្រេចជ្រើសរើសការប្រើប្រាស់ថ្នាំងងុយគេង ហើយអាចញៀនថ្នាំងងុយគេង។
ផលប៉ះពាល់នៃជម្ងឺគេងមិនលក់
ជម្ងឺគេងមិនលក់បណ្ដាលឱ្យលោកអ្នកមានអារម្មណ៍ធីងធោងនៅពេលថ្ងៃ អស់កម្លាំង ធ្វើឱ្យការផ្ដោតអារម្មណ៍ និងការគិតទៅលើបញ្ហាអ្វីមួយមិនបានល្អ មានអារម្មណ៍រកាំចិត្ដ និងឆាប់ខឹងមួម៉ៅ ហើយការគិតពិចារណា និងដោះស្រាយចំពោះរឿងអ្វីមួយមិនបានច្បាស់លាស់។ ទាំងនេះសុទ្ធតែស្ដែងចេញឱ្យឃើញនៅពេលដែលលោកអ្នកមានជម្ងឺគេងមិនលក់។
មូលហេតុដែលបណ្ដាលឱ្យមានជម្ងឺគេងមិនលក់
ជាទូទៅជម្ងឺគេងមិនលក់បណ្ដាលមកពីបញ្ហាជាច្រើនដែលបង្កឱ្យមានជម្ងឺនេះកើតមានឡើងមានដូចជា៖
ការថែរក្សាសុខភាពមិនមែនជារឿងលេងសើចនោះទេ គឺចាំបាច់ត្រូវថែទាំឱ្យបានដិតដល់ ដើម្បីបញ្ចៀសពីបញ្ហាទាំងឡាយ។ បញ្ហាដំណេកនឹងធ្វើឱ្យលោកអ្នកមានបញ្ហាកាន់តែច្រើន ទាំងសុខភាពផ្លូវចិត្ដ និងសុខភាពផ្លូវកាយ ដូចជាការប្រឈមមុខនឹងជម្ងឺផ្ដាសាយក៏ដូចជាជម្ងឺដទៃទៀតផងដែរ។ ដូចនេះលោកអ្នកត្រូវអនុវត្ដឱ្យបានត្រឹមត្រូវចំពោះដំណេករបស់លោកអ្នក។
ដោយ៖ ពេជ្ជរ៉ា