ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនបានយល់ព្រមផ្តល់ថវិកាសរុបចំនួន ៩៦៨.៣៩០ ដុល្លារអាមេរិកសម្រាប់ការលើកកម្ពស់ប្រព័ន្ធថែទាំកុមារនៅខេត្តក្រចេះ និងការលើកកម្ពស់ការអប់រំបញ្ចូលគ្នានៅខេត្តកណ្តាល។
សូមជម្រាបដែរថា ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុនបានចាប់ផ្តើមនៅប្រទេសកម្ពុជាក្នុងឆ្នាំ ២០០២ ដើម្បីគាំទ្រសកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុនដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងក្នុងការកសាងនិងអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញនៅកម្រិតមូលដ្ឋាន។ ចាប់តាំងពីឆ្នាំ ២០០២ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង ៤១ លានដុល្លារអាមេរិកសម្រាប់គម្រោងចំនួន ១៣០ ដែលភាគច្រើនផ្តោតលើវិស័យអប់រំបឋមសុខាភិបាលកសិកម្មនិងបោសសំអាតមីននៅកម្ពុជា។
អត្ថបទ៖ ស្រេង ចំរើន