ភ្នំពេញ៖ ភាពជោគជ័យក្នុងអាជីពការងារ ជាការទទួលបានឱកាសអភិវឌ្ឍជំនាញនិងចំណេះដឹង ប្រកាន់ខ្ជាប់ភាពតស៊ូមិនបោះបង់ គួបផ្សំនឹងបរិយាកាសការងារដែលមានសមាជិកក្រុម ចេះគោរពស្រឡាញ់ ឲ្យតម្លៃយោគយល់អាធ្យាស្រ័យគ្នាទៅវិញទៅមក រួបរួមសហការដើម្បីសម្រេចបានសមិទ្ធផលធំជូនក្រុមហ៊ុនការអភិវឌ្ឍខ្លួន ក៏ដូចជាខ្លួនឯង។
ពិសេសនោះ យើងមានថ្នាក់ដឹកនាំប្រកបដោយភាពឆ្លាតវៃ មានចក្ខុវិស័យវែងឆ្ងាយ និងពោរពេញដោយព្រហ្មវិហាធម្ម ដែលមានទឹកចិត្តសណ្តោសប្រណី យល់ពីទុក្ខលំបាករបស់បុគ្គលិកគ្រប់រូប។
ក្រុមហ៊ុន WAM Digital ជាបុត្រសម្ព័ន្ធរបស់ ប៊ី២អូអុិនវេសមិនគ្រុប ដែលផ្តល់នូវសេវាកម្មសម្រាប់ការធ្វើការអភិវឌ្ឍទីផ្សារ ការគ្រប់គ្រងម៉ាកយីហោ ការផ្សព្វផ្សាយពាណិជ្ជកម្ម និងការរៀបចំមាតិកាផ្សព្វផ្សាយ។
ដោយសារសន្ទុះយ៉ាងឆាប់រហ័សនៃភាពរីកចម្រើនឥតឈប់ឈរនៃក្រុមហ៊ុន WAM Digital ទទួលបានការគាំទ្រពីអតិថិជនយ៉ាងច្រើន នេះក៏បានបង្ហាញពីសមត្ថភាពរបស់បុគ្គលិកនៅក្រុមហ៊ុន WAM Digital ផងដែរ។ស្របពេលជាមួយគ្នានេះដោយសារតែការរីកចំរើន និងពង្រីកបន្ថែម ក្រុមហ៊ុន WAM Digital កំពុងប្រកាសស្វែងរកអ្នកដែលស្រឡាញ់វិស័យឌីជីថល ចូលចិត្តការងារ បែបច្នៃប្រឌិតថ្មីៗ មិនចូលចិត្តធ្វើការដដែលៗដើម្បីចូលរួមចក្ខុវិស័យវែងឆ្ងាយ ជាមួយក្រុមការងារពាណិជ្ជកម្ម (Commerce) របស់ពួកយើងក្នុងមុខតំណែងខាងក្រោម៖
Enterprise Sales Supervisor
Senior Sales Executive
Sales Executive
Content Creator
WAM Digital ផ្តល់ជូនប្រាក់បៀវត្សរ៍ពោរពេញដោយការប្រកួតប្រជែង អត្ថប្រយោជន៍បន្ថែម ឱកាសក្នុងការតំឡើងតួនាទី រួមជាមួយលក្ខខណ្ឌល្អៗជាច្រើនទៀត ដូចជា ៖
១. បង្កើតគំនិតច្នៃប្រឌិតថ្មីៗ ដោយ ខ្លួនឯង៖ គាំទ្រនូវគំនិតច្នៃប្រឌិតថ្មីរបស់បុគ្គលិក ។
២. បរិយាកាសការងារល្អ ៖ រចនាសម្ព័ន្ធក្រុមហ៊ុនច្បាស់លាស់ រឹងមាំ និង មានវិជ្ជាជីវៈខ្ពស់។ លើសពីនេះ យើង មានក្រុមការងារដែលធ្វើការងារជាក្រុម និង មានថ្នាក់ដឹកនាំចាំផ្តល់ប្រឹក្សាយោបល់។
៣. ឱកាសអភិវឌ្ឍន៍សមត្ថភាពខ្លួនឯង៖ មានការចែករំលែកបទពិសោធន៏ពីថា្នក់ដឹកនាំ ក៏ដូចជាវគ្គបណ្តុះបណ្តាលខ្លីជារៀងរាល់សប្តាហ៏ ។
មានចម្ងល់ហើយចាប់អារម្មណ៍ជាមួយក្រុមហ៊ុន WAM Digital? សូមដាក់ពាក្យឥឡូវនេះ ដោយគ្រាន់តែផ្ញើ CV មកកាន់ ៖
careers@b2oinvestment.com
Telegram: (+855) 77 268 180
Find us more: https://b2ogroup.com.kh/career/
ដោយ៖ បូ សល់