កោះកុង៖ ចេតិយឃុនឆាង ឃុនផែន គឺជារមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្តមួយ ស្ថិតក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង។ រមណីយដ្ឋានមួយនេះ មានចម្ងាយត្រឹមតែជាង ៦៥០ម៉ែត្រប៉ុណ្ណោះ ពីស្ពានកោះកុង ដែលសង់ឆ្លងកាត់ដៃសមុទ្រ ពីខាងកើតភ្ជាប់មកកាន់ត្រើយខាងលិចនៃក្រុងខេមរភូមិន្ទ។
ចេតិយឃុនឆាងឃុនផែន ត្រូវបានសង់ឡើងលើផែនថ្មធម្មជាតិ មានចំងាយ ១១៧ម៉ែត្រ ពីត្រើយខាងលិចនៃដៃសមុទ្រ។ ភ្ជាប់ចេញពីត្រើយខាងលិចដែលរំលេចដើមកោងកាងដុះអែម មាត់ច្រាំង ស្ពានបេតុងមួយខ្សែអូសកាត់ទឹកសមុទ្រ រង់ចាំចម្លងភ្ញៀវទេសចរទៅទស្សនាចេតិយបុរាណគ្រប់ពេលគ្រប់វេលា ដោយគ្មានការនឿយណាយ។ ទេសភាពអមសងខាងស្ពាន បានឆក់យកបេះដូង អ្នកទេសចរឲ្យមានអារម្មណ៍ស្រស់ស្រាយ ជាមួយខ្យល់ជំនោរដ៏ស្រាលស្រទន់ បក់កាត់តាមផ្ទៃទឹកបង្កើតជារលករត់ប្រដេញគ្នា យ៉ាងរលេញ ពេញផ្ទៃសាគរ។
ស្នេហាត្រីកោណមួយនេះ បានធ្វើឲ្យនារីឈ្មោះភឹមបាត់បង់ជីវិត ហើយឃុនឆាងក៏បានសាងសង់ចេតិយបញ្ចុះសព្វនាងភឹម នៅត្រើយ ខាងលិចដើម្បីបញ្ជាក់ពីសេចក្ដីស្រលាញ់ ហើយឃុនឆាងក៏បានយកទង់ព្រលឹងនាងដោត នៅត្រើយខាងកើត ដើម្បីឲ្យនាងឆាប់បានចាប់ជាតិជាថ្មី។ ក្រោយមកនៅទីនោះក៏បានជាប់ឈ្មោះ ថាភូមិដងទង់ ចំណែក ត្រើយខាងលិចកន្លែងដែលបញ្ចុះសព្វនាងភឹមត្រូវបានជាប់ឈ្មោះថា ភូមិចេតិយ រហូតដល់សព្វថ្ងៃនេះ។
អត្ថបទ៖ ស្រេង ចំរើន