ប៉ៃលិន៖ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរេ KOICA ដែលដឹកនាំដោយ លោក រ៉ូ ហ៊ុនជុន តំណាង KOICA ប្រចាំប្រទេសកម្ពុជា បានជួបពិភក្សាការងារជាមួយរដ្ឋបាលខេត្តប៉ៃលិន ដែលដឹកនាំដោយ ឯកឧត្តម ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិន តំណាងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត ដើម្បីធ្វើការសិក្សាពីគម្រោងកែរប្រែតំបន់សង្រ្គាមអោយប្រែក្លាយជាតំបន់សន្តិភាពនិងការអភិវឌ្ឍន៍។
លោក រ៉ូ ហ៊ុនជុន តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា៖ គោលបំណងសំខាន់នៃគម្រោងនេះ គឺដើម្បីបង្កើតមាគ៌ាសម្រាប់ការអភិវឌ្ឍយ៉ាងជឿនលឿន នៅតាមមូលដ្ឋាន ដែលត្រូវបានគេចាត់ទុកថាមិនមានមីន ដើម្បីដោះស្រាយបញ្ហាប្រឈម ក្នុងការអភិវឌ្ឍសហគមន៍ និងកាត់បន្ថយភាពក្រីក្រ ក្នុងចំណោមគ្រួសារងាយរងគ្រោះបំផុត។
ដោយ៖ បូ សល់