ព្រឹកថ្ងៃចន្ទ ទី០៧ ខែធ្នូ ឆ្នាំ ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ បានចុះពិនិត្យមើលសកម្មភាពអ៊ុតបេទីមលើផ្លូវទាំង ៣៤ខ្សែក្នុងខេត្តព្រះសីហនុ ។
នាឱកាសនោះ ឯកឧត្តម គួច ចំរើន បានធ្វើការណែនាំដល់ក្រុមហ៊ុនអ៊ុតបេទីមទាំង ០៣ ក្រុមហ៊ុន ត្រូវបំពេញការងារប្រកាន់ភ្ជាប់នូវបរិមាណ គុណភាព និងសោភ័ណភាព តាមលក្ខណៈបច្ចេកទេស និងស្តង់ដារ ដើម្បីធានាការប្រើប្រាស់បានយូរអង្វែង សម្រាប់ការធ្វើ ដំណើររបស់បងប្អូនប្រជាពលរដ្ឋ អ្នកវិនិយោគ ភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកំសាន្តនៅក្នុងខេត្តព្រះសីហនុ មានភាពងាយស្រួល ។ចំពោះគម្រោងសាងសង់ផ្លូវ និងហេដ្ឋានរចនាសម្ព័ន្ធផ្លូវក្នុងខេត្តព្រះសីហនុ បានចាក់បេតុងរួចរាល់ ១០០ ភាគរយហើយ និងចាប់ផ្តើមអ៊ុតកៅស៊ូបេទីមកម្រាស់ ០.០៧ ម៉ែត្រ បន្ថែមពីលើបេតុងមានកម្រាស់ ០.២៥ ម៉ែត្រ។ ជាជំហានដំបូងក្រុម ការងារនឹងធ្វើការអ៊ុតបេទីមលើខ្សែផ្លូវធំៗ ជាមុនសិន និងបន្តទៅខ្សែផ្លូវផ្សេងទៀតតាមផែនការ សកម្មភាពរបស់ក្រុមហ៊ុននីមួយៗ។
គួរបញ្ជាក់ថា ក្រុមហ៊ុនទាំង០៣ ដែលទទួលគម្រោងអ៊ុតបេទីមលើខ្សែផ្លូវទាំង ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ គឺ៖
ទី១.ក្រុមហ៊ុន CCES Engineering Services Co., LTD ទទួលអ៊ុតបេទីមផ្លូវចំនួន ០៥ខ្សែ ចាប់ ផ្ដើមអ៊ុតចេញពីរង្វង់មូលព្រះសេវ: ដល់រង្វង់មូលផ្លូវបំបែកចូលមករាម ជាប់ (ផ្លូវជាតិលេខ៤)។
២.ក្រុមហ៊ុន TCM Engineering Co., LTD ទទួលបានខ្សែផ្លូវ ១២ខ្សែ ចាប់ផ្ដើមអ៊ុតចេញពីរង្វង់មូលព្រះសេវា: ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ឆ្ពោះមកកាន់មហាវិថីជំទាវម៉ៅ ។ ៣.ក្រុមហ៊ុន LS Construction (Lee Service Cambodia) PTC., LTD ទទួលខ្សែផ្លូវចំនួន ១៧ខ្សែ ចាប់ផ្តើមអ៊ុតចេញពីរង្វង់មូលតោពីរទៅដល់ផ្លូវពូលូវ៉ៃ (ផ្លូវលេខ៥០០) ស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
ដែលក្រុមហ៊ុនទាំង៣នេះ បានចាប់ផ្តើមដំណើរ ការអ៊ុយបេទីម ពីថៃ្ងទី ២ខែធ្ន ឆ្នាំ ២០២០ កន្លងទៅនេះ។
បន្ទាប់ពីការចុះពិនិត្យការអ៊ុតបេទីម ឯកឧត្តម អភិបាលខេត្ត បានបន្តពិនិត្យ មើលហេដ្ឋារចនា សម័្ពន្ធមួយចំនួនទៀតនៅក្នុងក្រុង ដូចជាផ្លូវបំបែក ពីរផ្លូវសេតេមកផ្លូវ សង្កាត់លេខ ២ ដែលជាផ្លូវរំដោះការកកស្ទះចរាចរណ៍នៅ ផ្សារពាណិជ្ជកម្ម និងពិនិត្យមើលការសកម្មភាពការស្ថាបនាចាក់ផ្លូវបេតុង ផ្លូវលេខ ២០០ នៅមុខការ៉ាសសាំង total ផ្លូវទៅផ្សារលើ។
ដោយ៖ បូ សល់