អ្នកធ្លាប់ដឹងថាស្លឹកគ្រៃ មិនត្រឹមតែជារុក្ខជាតិម្យ៉ាងដែលអាចយកមកធ្វើជាម្ហូបអាហារបានប៉ុណ្ណោះទេ ប៉ុន្ដែវាថែមទាំងជាថ្នាំដ៏ល្អសម្រាប់សុខភាពផងដែរ។ លើសពីនេះស្លឹកគ្រៃអាចយកមកដេញមូសបានទៀតផង ដែលមានអត្ថប្រយោជន៍ជាច្រើនសម្រាប់អ្នករាល់គ្នា។
ខាងក្រោមនេះគឺជាអត្ថប្រយោជន៍របស់ស្លឹកគ្រៃចំពោះសុខភាព៖
– ជួយបន្សាបជាតិពុល ក្នុងរាងកាយ
– គ្រប់គ្រងកម្រិតជាតិកូទ្បេស្តេរ៉ុល
– បំបាត់គ្រុនក្តៅ និងផ្តាសាយ
– កាត់បន្ថយការឈឺរលាកសន្លាក់
– ជួយដល់ការបំបៅដោះទារក សម្រាប់ស្រ្តីជាម្តាយដំបូង
– ការពារជំងឺបាក់ទឹកចិត្ត
– ជួយកាត់បន្ថយក្លិនរាងកាយ
– ការពារជំងឺមហារីក
– ធ្វើឲ្យអារម្មណ៍ស្រស់ថ្លា
– ជួយឲ្យស្បែកមានសុខភាពល្អ
– ជួយព្យាបាលបញ្ហាសុខភាព របស់ប្រព័ន្ធរំលាយអាហារដូចជា ការរំលាយអាហារ ទល់លាមក ក្រហាយទ្រូង ជំងឺរាគរូស ប៉ោងពោះ ហើមពោះ ភាពតឹងណែនពោះ ក្អួត និងការឈឺចាប់ជាដើម។
លើសពីនេះទៀត គេអាចស្រូបយកក្លិនរបស់វា ដើម្បីទទួលបានខ្យល់បរិសុទ្ធ ជាពិសេស នៅកន្លែងម៉ាស្សា និងសូណូ តែងតែដាក់ប្រេងបែបនេះ ដើម្បីឲ្យមានក្លិនក្រអូប៕
ដោយ៖ អាពេជ្រ