អ្នកស្រាវជ្រាវបានរកឃើញថា ភាពឯកកោគឺមានគ្រោះថ្នាក់ដល់ជីវិតដូចជាការជក់បារី ១៥ ដើមក្នុងមួយថ្ងៃ។ មនុស្សឯកោ ៥០ ភាគរយ ងាយនឹងស្លាប់មុនអាយុ ជាងអ្នកដែលមានទំនាក់ទំនងល្អ។
ភាពឯកកោប៉ះពាល់ប្រព័ន្ធភាពស៊ាំរបស់អ្នក ដែលអាចបង្កើនហានិភ័យនៃការឆ្លងជំងឺរបស់អ្នក។ ប៉ុន្តែវាក៏បង្កើនការឆាប់រលាកនៅក្នុងរាងកាយ ដែលអាចបង្កឱ្យមានជំងឺបេះដូងនិងស្ថានភាពសុខភាពរ៉ាំរ៉ៃផ្សេងទៀត។
វាមានសារៈសំខាន់ណាស់ក្នុងការទទួលស្គាល់នៅពេលអ្នកមានអារម្មណ៍ឯកោ ដូច្នេះអ្នកអាចចាត់វិធានការដើម្បីកែលម្អទំនាក់ទំនងសង្គមរបស់អ្នក។
នៅពេលអ្នកកាន់តែមានអារម្មណ៍ឯកោអ្នកកាន់តែបដិសេដ និងមិនចង់ចេញប្រាស្រ័យទាក់ទង ឬជួបនរណាទាំងអស់ តែការធ្វើបែបនេះ ធ្វើឲ្យអ្នកធ្លាក់ក្នុងអន្លង់នៃភាពឯកោកាន់តែជ្រៅ។
ដំណោះស្រាយ គឺអ្នកត្រូវជំនះ ព្យាយាមបង្កើតទំនាក់ទំនងមិត្តភាព ស្នេហាពិតប្រាកដ ឬភាពស្និតស្នាលជាមួយគ្រួសារ ព្រមទាំងជំនួយពីអ្នកជំនាញខាងផ្លូវអារម្មណ៍ ពិគ្រោះយោបល់មុនការឈានទៅរក ជំងឺធ្លាក់ទឹកចិត្ត ថប់បារម្ភ និងបញ្ហាសុខភាពផ្លូវចិត្តផ្សេងទៀត។
អត្ថបទ៖ មុីសុិន