គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា តាមរយៈសេចក្ដីប្រកាសព័ត៌មានមួយចេញផ្សាយកាលពីពេលថ្មីៗនេះបានបញ្ជាក់ថា ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង ដែលគ្រោងប្រព្រឹត្តឡើងនៅរមណីយដ្ឋានប្រវត្តិសាស្ត្រវប្បធម៌អង្គរវត្តនៅចុងខែមករានេះ ត្រូវតែផ្អាក ហើយជំនួសវិញដោយការរត់ប្រណាំងសិប្បនិម្មិត (Virtual Run) វិញ។
ព្រឹត្តិការរត់ប្រណាំងម៉ារ៉ាតុងនេះ ចាប់ផ្ដើមឡើងកាលឆ្នាំ១៩៩៦ ដែលអ្នករត់ប្រណាំងប្រមាណ ៥០០ នាក់បានចូលរួម ហើយចំនួននេះបន្តកើនឡើងជាលំដាប់ ជារៀងរាល់ឆ្នាំ។
បើគិតដល់ឆ្នាំ២០២១នេះ នេះគួរតែជាការប្រណាំងលើកទី២៦ ហើយ ប៉ុន្តែដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩ ការប្រណាំងសម្រាប់ឆ្នាំ២០២០ ត្រូវបានលុបចោល។
តើប្រសិនបើអ្នកជាអ្នកស្រឡាញ់កីឡា ហើយចង់ចូលរួមរត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្ត លើកទី ២៥ តាមបែបអនឡាញ អ្នកត្រូវធ្វើអ្វីខ្លះ ? សូមអានសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ទាំងស្រុងដូចខាងក្រោម៖
អត្ថបទ៖ ម៉ីស៊ិន
ប្រភព៖ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា