ផ្សិតម្ចុលជាប្រភេទដំណាំដែលងាយស្រួលដាំអ្វីដែលអ្នកត្រូវការមានតែ ៣ មុខតែប៉ុណ្ណោះគឺ៖
១. កែវប្លាស្ទិច
២. ដី
៣. គល់ផ្សិត
បើសិនជាអ្នកមានកំប៉ុងប្លាស្ទិចច្រើន អ្នកអាចប្រើវាដាំដំណាំផ្សេងៗ ហើយការប្រើប្រាស់ឡើងវិញជាផ្នែកមួយ ក្នុងការជួយបរិស្ថាន។ ទោះជាយ៉ាងណាក៏ដោយ ការដាំផ្សិតនេះមានភាពងាយស្រួលបំផុត ដោយអ្នកគ្រាន់តែយកកំប៉ុងប្លាស្ទិចដែរអ្នកឈប់ប្រើប្រាស់ ហើយដាក់ដីពាក់កណ្តាលកំប៉ុង។
ត្រូវទុកវានៅកន្លែងត្រជាក់ និងត្រូវបាញ់ទឹកទៅក្នុងកែវផ្សិតក្នុងរយៈ ៤ឬ៥ថ្ងៃម្តង នោះផ្សិតនឹងពន្លកដុះមកក្នុងរយៈពេល ១៥ថ្ងៃ។
អត្ថបទ៖ មុីសុិន