នៅព្រឹកថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញ ជាអធិបតីភាពក្នុងកិច្ចប្រជុំបិទ ផ្សាយ ជាសាធារណ:នូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធស្ថិតនៅភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត អភិបាលស្រុកកំពង់សីលា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើនផងដែរ។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាន មាន ប្រសាសន៍ផ្ដាំផ្ញើ ដល់ សាធារណជន នដែល ជាអ្នកកាន់កាប់ដីលំនៅឋាន ស្ថិតនៅក្នុងតំបន់ធ្វើការវិនិច្ឆ័យ ការចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធដើម្បីអនុវត្តតាមខ្លឹម សារខាងលើគណៈកម្មការ រដ្ឋបាល នឹង ធ្វើ ការ បិទផ្សាយ ជា សាធារណៈ នូវ ឯកសារ នៃ ការ វិនិច្ឆ័យ ប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី ដែលក្រុមចុះបញ្ជីដីធ្លី នៃមន្ទីររៀបចំដែន ដី នគរូបនីកម្ម សំណង់ និងសុរិយោដីខេត្ត បានធ្វើការវាស់វែង និងប្រមូលទិន្នន័យកន្លងមក។ ឯកឧត្តម អភិបាលបានបន្តទៀតថាការចុះបញ្ជីដីធ្លី គឺជាសកម្មភាពពិត នៃការផ្ដល់សុវត្ថិភាពដីធ្លី និង ការបង្កេីនមូលធន ជូនកម្មសិទ្ធិករ ។ក្នុងនោះដែរឯកឧត្តម ក៏បានអំពាវនាវដល់សាធារណជន និងអង្គភាពនានា ដែល ពាក់ ព័ន្ធដីធ្លី ក្នុងតំបន់ វិនិច្ឆ័យ ខាងលើឱ្យ ចូល រួមពិនិត្យលើទិន្នន័យដែលមាននៅក្នុងឯកសារ នៃការវិនិច្ឆ័យ ដើម្បីបញ្ជាក់នៃភាពត្រឹមត្រូវ ឬខុសឆ្គង ដែលត្រូវកែតម្រូវ ឬជំទាស់ លើទិន្នន័យទាំងនោះក្នុង រយៈពេល ១៥ថ្ងៃ ដោយ គិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២១ ជាកំហិតនៅក្នុងបរិវេណវត្ត ឧត្តម មុនី វង្ស ហើយដល់ថ្ងៃផុត កំណត់ គណៈកម្មការ រដ្ឋបាល សន្មត ថា ទិន្នន័យ ដែលបានបិទផ្សាយជូន ពិនិត្យ ជា សាធារណៈ នេះមាន ភាពត្រឹមត្រូវហើយ មិន អាច ជំទាស់ ឬតវ៉ានៅពេលក្រោយទៀតបានទេ។
ដោយ៖ បូ សល់