កំណត់ហេតុប្រជុំ គឺជាកំណត់ត្រាដែលសរសេរ ជាផ្លូវការអំពីកិច្ចប្រជុំ។ កំណត់ហេតុនេះមិនមែនជាកំណត់ត្រានៃអ្វីគ្រប់យ៉ាងដែលត្រូវបានគេនិយាយនៅក្នុងកិច្ចប្រជុំទាំងស្រុងនោះទេ។ ផ្ទុយទៅវិញវាគឺជាសេចក្តីសង្ខេបនៃចំណុចសំខាន់ៗដែលអ្នកចូលរួមបានពិភាក្សានិងចំណុចសកម្មភាពជាបន្តបន្ទាប់ដែលអ្នកចូលរួមបានសម្រេចចិត្ត។
រឿងសំខាន់ទាំងបីដែលអ្នកនឹងត្រូវកត់ត្រានៅពេលប្រជុំគឺ៖
ខាងក្រោមនេះនឹងបង្ហាញមិត្តអ្នកអានពីគន្លឹះសំខាន់ៗមួយចំនួនដើម្បីសរសេរកំណត់ហេតុប្រជុំអោយមានប្រសិទ្ធិភាព។
ជំនាញសំខាន់បំផុតរបស់អ្នកសរសេរកំណត់ហេតុប្រជុំគឺសមត្ថភាពនៃការស្តាប់បានល្អ។ នៅពេលកត់ត្រាក្នុងអង្គប្រជុំសូមអង្គុយចំកណ្តាលនៃអ្នកចូលរួមទាំងអស់ ដូច្នេះអ្នកអាចលឺអ្វីដែលត្រូវបានពួកគេនិយាយបានយ៉ាងច្បាស់។ ប្រសិនបើការប្រជុំតាមរយៈការហៅទូរស័ព្ទជាក្រុម (Conference Call)សូមប្រើឧបករណ៍បំពងសម្លេងដើម្បីឱ្យដៃរបស់អ្នកទំនេរ។ ស្តាប់ដោយយកចិត្តទុកដាក់ចំពោះពាក្យសម្តីក៏ដូចជាមតិលើកឡើងនានាក្នុងពេលប្រជុំ។ សូមយកចិត្តទុកដាក់ស្តាប់អោយបានច្បាស់និងត្រឹមត្រូវដូច្នេះអ្នកនឹងមិនខកខានផ្នែកណាមួយនៃការពិភាក្សាទេ។
ការប្រើប្រាស់គំរូជួយអ្នករៀបចំកំណត់ត្រារបស់អ្នក។ វាធ្វើឱ្យការកត់ត្រារបស់អ្នកមានភាពស៊ីចង្វាក់គ្នានៅគ្រប់ការប្រជុំជាច្រើន។ ហើយវាងាយស្រួលក្នុងការសរសេរក្នុងទម្រង់ដែលមានស្រាប់ជាជាងការចាប់ផ្តើមជាមួយទំព័រទទេ។ បើសិនអ្នកឃើញថាអង្គភាពរបស់អ្នកមានគំរូស្តង់ដាររួចជាស្រេច ដូច្នេះសូមប្រើវាចុះ។ ប៉ុន្តែបើមិនមានទេ អ្នកអាចរកគំរូផ្សេងៗបានតាមរយៈអ៊ិនធើណេត។អ្នកអាចរកមើលគំរូពីរបីដែលខុសគ្នាដើម្បីរកមួយណាដែលអាចសមនឹងអ្នក។
បើនៅតែមិនត្រូវទៀត អ្នកអាចរចនាម៉ូដដោយខ្លួនឯងបាន ប្រសិនបើអ្នកធ្វើដូចនេះមានចំណុចមួយចំនួនដែលត្រូវដាក់ក្នុងទំរង់គំរូរបស់អ្នកដូចជា៖
ការព្យាយាមសរសេររាល់គ្រប់ពាក្យដែលបានលើកឡើងជាធម្មតាមានន័យថាអ្នកសរសេរបានច្រើនតែតាមពិតស្រូបយកហើយយល់បានតិចពីកិច្ចប្រជុំទាំងមូល។
គោលដៅជាក់ស្តែងរបស់អ្នកគឺចាប់យកព័ត៌មានសំខាន់ៗដូចជា៖
ការប្រើប្រាស់ពាក្យកាត់ក្នុងការកត់ត្រាដើម្បីចំណេញកន្លែងក៏ដូចជាពេលវេលាផងដែរ។ ឧទាហរណ៍ ‘TBD’ for ‘to be decided’, ‘w/o’ for ‘without’, ‘Mgt’ for ‘Management’។មួយវិញទៀតអាចប្រើប្រាស់សញ្ញាតំណាងដូចជា ‘&’ instead of ‘and’ or ‘>’ for ‘less than’។
៦. វាយបញ្ចូលកំណត់ត្រារបស់អ្នកឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន
សូមចងចាំថាការកត់ត្រាគឺជាដំណើរការពីរជំហាន។ អ្វីដែលអ្នកបានកត់ត្រានៅកំឡុងពេលប្រជុំនិងបន្ទាប់មកក្រោយការប្រជុំ នៅពេលអ្នកយកកំណត់ត្រាទាំងនោះមកសរសេរចេញជាព័ត៌មានលំអិត។
បញ្ចូលកំណត់ត្រាការប្រជុំរបស់អ្នកភ្លាមបន្ទាប់ពីការប្រជុំត្រូវបានបញ្ចប់តាមដែលអាចធ្វើទៅបាន ព្រោះភ្លាមៗអ្នកអាចនៅចាំព័ត៌មានបានច្រើន។ ប្រសិនបើអ្នកទុកវាយូរអ្នកនឹងពិបាកក្នុងការរកនឹកនិងបំពេញចន្លោះប្រហោង។
គោលបំណងនៃការកត់ត្រានៅក្នុងកិច្ចប្រជុំនេះគឺដើម្បីមានឯកសារដែលសហការីនិងអ្នកពាក់ព័ន្ធអាចប្រើប្រាស់ដើម្បីរៀនពីអ្វីដែលបានកើតឡើងនៅក្នុងការប្រជុំ។ អ្នកត្រូវធ្វើឯកសារនេះឱ្យខ្លីហើយខ្លឹមតាមដែលអាចធ្វើទៅបាន។
នៅពេលដែលអ្នកបញ្ចូលកំណត់ត្រារបស់អ្នក សូមធ្វើការ៖
ជំនាញក្នុងការធ្វើកំណត់ហេតុប្រជុំក៏ជាជំនាញដ៏សំខាន់មូយផងដែលសម្រាប់អ្នកធ្វើការគ្រប់រូប។ដូច្នេះសង្ឃឹមថាអត្ថបទនេះនឹងជួយដល់មិត្តអ្នកអានអោយបានយល់ច្បាស់និងទទួលបានចំំណេះដឹងបន្ថែមអំពីរបៀបក្នុងការសរសេរកំណត់ហេតុប្រជុំអោយកាន់តែមានប្រសិទ្ធិភាព។
អត្ថបទ៖ ស៊ីណា