ក្រសួងអប់រំយុវជន និងកីឡាបានស្នើសុំផ្អាកដំណើរការអាជីវកម្មក្លិបហាត់ប្រាណ និង ផ្អាកការលេងកីឡា ឬ ការហាត់ប្រាណគ្រប់ប្រភេទដែលមានលក្ខណៈប្រមូលផ្តុំជា បណ្ដោះអាសន្ន នៅរាជធានី ភ្នំពេញ ខេត្ត កណ្ដាល និង ក្រុងព្រះសីហនុ នៃ ខេត្ត ព្រះសីហនុ។
ការស្នើរបស់ក្រសួងអប់រំយុវជន និង កីឡា នេះក្រោយផ្ទុះនូវព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈដែល មានលក្ខណៈ ធំជាង និង សាំញ៉ាំជាងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ដើម្បី ចៀសវាងការរីករាលដាលក្នុងសហគមន៍ទ្រង់ទ្រាយធំស្របតាមអនុសាសន៍ណែនាំ ដ៏ ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ដោយហេតុនេះក្រសួងអប់រំបានស្នើផ្អាកដំណើរការអាជីវកម្ម ក្លិបហាត់ប្រាណ និង ផ្អាក ការលេងកីឡា ឬការហាត់ប្រាណគ្រប់ប្រភេទ ដែលមានលក្ខណៈប្រមូលផ្ដុំនៅ រាជធានី ភ្នំពេញ ខេត្ត កណ្ដាល និង ខេត្ត ព្រះសីហនុជា បណ្ដោះអាសន្នចាប់ពី ថ្ងៃទី ២៤ ខែ កុម្ភៈ តទៅរហូត មានការជូនដំណឹងថ្មី លើកលែងតែការប្រកួត កីឡាដែលមានការផ្សាយ ផ្ទាល់តាមទូរទស្សន៍។ នេះបើយោងតាមលិខិតដែលចុះហត្ថលេខាដោយឯកឧត្ដម បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុ ន រដ្ឋមន្ត្រី ក្រសួង អប់រំ យុវជន និង កីឡាកាលពី ល្ងាចថ្ងៃពុធកន្លងទៅ។
ដោយ៖ បូ សល់