ភ្នំពេញ៖ ដោយសារតែបុគ្គលមួយចំនួននៅតែមិនខ្លាច ហើយនៅតែគិតថាការជួបជុំរបស់ពួកគាត់គឺសំខាន់ជាងការឆ្លងវីរុសកូវីដ-១៩ រាជរដ្ឋាភិបាលមានតែប្រើប្រាស់អាវុធចុងក្រោយ គឺវិធានការផ្លូវច្បាប់ ជម្រើសនេះដោយសារតែការអំពាវនាវរបស់សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល និងអាជ្ញាធរដែនដី នៅតែមានបុគ្គលមួយចំនួនតូច មិនគោរព និងអនុវត្តតាម។ នេះបើតាមការឱ្យដឹង ពីលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ក្នុងសន្និសីទសារព័ត៌មានស្តីពី «ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត»។
ប្រភព៖ក្រសួងព័ត៌មាន