ភ្នំពេញ៖ មុននេះបន្តិចមានដំណឹងដ៏សេនក្រៀមក្រំមកថា ម្ដាយរបស់តារាចម្រៀង វី ឌីណែត បានទទួលមរណភាពហើយ។
បើយោងតាមហ្វេសប៊ុករបស់កញ្ញាបានសសេរថា«ខ្ញុំលែងមានម៉ាក់ហៅហើយ សូមម៉ាក់ទៅអោយបានសុខ ម៉ាក់កុំបារម្មណ៍ណាកូននឹងនៅមើលថែប៉ានឹងអ្នកផ្ទះយើង កូននឹងរឹងមាំ សូម្បីតែមុខជាលើកចុងក្រោយក៏មិនបានឃើញ ម៉ាក់ឈឺក៏កូនៗមិនអាចទៅមើលថែបាន ម៉ាក់ខូចហើយក៏មិនអាចឃើញសូម្បីតែសព ខ្ញុំក៏មិនអាចចេញទៅបាន ចេញទៅធ្វើបុណ្យអោយម៉ាក់ក៏មិនបាន សូមអោយវិញ្ញាណក្ខន្ធម៉ាក់ទៅកាន់សុខគតិភពផងចុះ សូមបងប្អូនទាំងអស់គ្នាប្រុងប្រយ័ត្នជាមួយនឹងជំងឺដ៏សាហាវនេះ វាលឿនពេកហើយម៉ាក់អើយ»
អត្ថបទ៖ ស្រេង ចំរើន