ការចរចា គឺជាប្រភេទនៃការពិភាក្សា ដែលត្រូវបានប្រើប្រាស់ដើម្បីដោះស្រាយជម្លោះ និងឈានដល់កិច្ចព្រមព្រៀងរវាងភាគីពីរឬច្រើន។ ជាទូទៅការចរចានាំឱ្យមានការសម្រុះសម្រួលមួយដែលភាគីនីមួយៗធ្វើសម្បទានដើម្បីផលប្រយោជន៍របស់មនុស្សគ្រប់គ្នាដែលពាក់ព័ន្ធ។
ការចរចាកើតឡើងជាញឹកញាប់នៅកន្លែងធ្វើការហើយអាចកើតឡើងរវាងអ្នករួមការងារ ផ្នែកនីមួយៗ ឬរវាងនិយោជិកនិងនិយោជក។ អ្នកជំនាញអាចចរចាលក្ខខណ្ឌកិច្ចសន្យា ពេលវេលាគម្រោង សំណងនិងផ្សេងៗទៀត។
តើអ្វីទៅគឺជាជំនាញចរចា?
ជំនាញចរចាគឺជាសមត្ថភាពទាំងឡាយណាដែលអាចធ្វើឱ្យភាគីពីរឬច្រើនឈានដល់ការមានកិច្ចព្រមព្រៀងជាមួយគ្នា។ វាគឺជាជំនាញទន់ដែលរួមបញ្ចូលសមត្ថភាពដូចជា ការប្រាស្រ័យទាក់ទង ការបញ្ចុះបញ្ចូល ការធ្វើផែនការយុទ្ធសាស្រ្ត និងសហប្រតិបត្តិការ។ ការស្វែងយល់អំពីជំនាញទាំងនេះគឺជាជំហានដំបូងដើម្បីក្លាយជាអ្នកចរចាដ៏ពូកែ។
ជំនាញដែលអ្នកត្រូវការគឺអាស្រ័យទៅលើបរិស្ថានជុំវិញខ្លួន លទ្ធផលដែលអ្នកចង់បាននិងភាគីពាក់ព័ន្ធ។ ខាងក្រោមនេះជាជំនាញចរចាសំខាន់ៗមួយចំនួនដែលត្រូវបានអនុវត្តចំពោះស្ថានភាពជាច្រើន៖
ការប្រាស្រ័យទាក់ទង៖ ជំនាញទំនាក់ទំនង (Communication Skills) សំខាន់ៗរួមមានការកំណត់អត្តសញ្ញាណសញ្ញាដែលមិនមែនជាការនិយាយ និងការបង្ហាញខ្លួនអ្នកតាមបរិបទដែលអ្នកកំពុងចូលរួម។ វាចាំបាច់ក្នុងការស្វែងយល់ពីធម្មជាតិនៃការសន្ទនានិងតែងតែស្នើសុំយោបល់ត្រលប់មកវិញ។ ជំនាញស្តាប់បែបសកម្ម(Active Listening Skills) ក៏មានសារៈសំខាន់ផងដែរសម្រាប់ការស្វែងយល់ពីភាគីម្ខាងទៀត។ តាមរយៈការបង្កើតទំនាក់ទំនងច្បាស់លាស់អ្នកអាចជៀសវាងការយល់ច្រឡំដែលអាចរារាំងអ្នកមិនឱ្យឈានដល់ការចុះកិច្ចព្រមព្រៀងបាន។
ជំនាញចរចាគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អ្នកធ្វើការគ្រប់រូបក៏ដូចជាក្នុងជីវភាពប្រចាំថ្ងៃផលដែរដូច្នេះមិត្តអ្នកអានកុំភ្លេចសិក្សាបន្ថែមពីជំនាញនេះនិងព្យាយាមពង្រឹងបន្ថែមនូវចំណុចដែលខ្លួនខ្វះខាតដើម្បីក្លាយខ្លួនជាអ្នកជំនាញខាងផ្នែកចរចាដ៏ពូកែម្នាក់។
អត្ថបទ៖ ស៊ីណា