កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២០នេះ សម្ដេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា ក្នុងនាមថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ សូមចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋកម្ពុជា ដែលទើបទទួលបានតំណក់ប្រេងលើកដំបូង និងជាប្រវត្តិសាស្រ្ត នៅថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០២០នេះតំណក់ប្រេងដំបូងនេះ បានស្រក់ចេញមកបានដោយសារ ឆន្ទៈដ៏មោះមុត និងកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ជាមួយក្រុមហ៊ុន Kris Energy រហូតសម្រេចជាលទ្ធផលធំធេងជូនជាតិមាតុភូមិ នាពេលនេះ។
តំណក់ប្រេង ជាសមិទ្ធផលថ្មីបានកើតមាននៅក្រោមដំបូលសន្តិភាពនិងការអភិវឌ្ឍគ្រប់វិស័យ។ សូមជនរួមជាតិទាំងអស់ ចូលរួមថែរក្សាសុខសន្តិភាព ដែលកម្ពុជាទទួលបានមកដោយលំបាក ឱ្យបានគង់វង្ស ដើម្បីប្រទេសជាតិយើង ទទួលបានការអភិវឌ្ឍ ឥតឈប់ឈរជារៀងរហូតទៅ៕
ដោយ៖ បូ សល់