នៅព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ លោកធូ ឃឿអភិបាល នៃគណៈអភិបាលស្រុក លោកចាន់ មុន្នី សមាជិកក្រុមប្រឹក្សាស្រុក តំណាងលោកយឿង បាលូង ប្រធានក្រុមប្រឹក្សាស្រុកអូរជុំ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុងអាមេ១ខ្សែ ប្រវែង ២១៤ម៉ែត្រទទឹង ៥ម៉ែត្រ នៅភូមិពី ឃុំល្អក់ ស្រុកអូរជុំ ដោយមានការចូលរួមពីលោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក ប្រធានការិយាល័យចំណុះសាលាស្រុកនិងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ ៨៨ នាក់ ស្រី៤១ នាក់។