(ពោធិ៍សាត់)៖ ទំនាស់ ក៏ដូចជាបញ្ហាប្រឈម ចំនួន១០ករណីផ្សេងគ្នា ត្រូវបានឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោះស្រាយជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ ទៅតាមលទ្ធភាពជាក់ស្តែង ក្នុងវេទិកាសាធារណៈ «សមាជ» ដែលធ្វើឡើងរវាងថ្នាក់ដឹកនាំខេត្ត ជាមួយនឹងប្រជាជន ចាប់ពីវេលាម៉ោង ៨ និង៣០នាទីព្រឹក រហូតដល់ម៉ោង ១ និង៣០នាទីរសៀល ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ នៅវេទិកាក្នុងសាលាខេត្តពោធិ៍សាត់។
លោកប្រធានការិយាល័យប្រជាពលរដ្ឋ បានបន្ថែមថា សម្រាប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ ចាប់តាំងពីម៉ោង ៨ និង៣០នាទីព្រឹក រហូតដល់ម៉ោង ១ និង៣០នាទីរសៀល, ឯកឧត្តម ម៉ៅ ធនិន បានប្រើប្រាស់ និងបំពេញតួនាទី ជាអ្នកបម្រើប្រជាពលរដ្ឋ ដោយខិតខំសម្របសម្រួល និងដោះស្រាយនូវរាល់ទំនាស់ ក៏ដូចជាបញ្ហាប្រឈមដែលកើតមាន បាន១០ករណី ដែលភាគច្រើនត្រូវបានដោះស្រាយបញ្ចប់។ ក្នុងកិច្ចដំណោះស្រាយនោះ ប្រជាពលរដ្ឋខ្លះ ក៏ទទួលបានអង្ករ ក៏ដូចជាថវិកាបន្តិចបន្តួច សម្រាប់ជាទ្រនាប់ដៃ វិលត្រឡប់ទៅលំនៅដ្ឋានវិញផងដែរ។
ការខិតប្រឹងប្រែងក្នុងការដឹកនាំ និងដោះស្រាយទំនាស់ របស់ឯកឧត្តម ម៉ៅ ធនិន បើទោះបីជាក្នុងកាលៈទេសៈកូវីដ១៩យ៉ាងណាក្តី បានធ្វើឱ្យប្រជាពលរដ្ឋ ស្រលាញ់ពេញចិត្ត និងគាំទ្រឯកឧត្តម ឋិតជាអភិបាលខេត្តពោធិ៍សាត់ ជារៀងរហូត។
ដោយ៖ បូ សល់