(Reuters)៖នៅថ្ងៃអង្គារទី០២ ខែកុម្ភៈឆ្នាំ ២០២១នេះ ក្រុមហ៊ុនផលិតវ៉ាក់សាំង Pfizerបានថ្លែងថា ខ្លួនរំពឹងថានឹងអាចរកប្រាក់ចំណេញបានចំនួន ១៥ពាន់លានដុល្លារអាមេរិក ពីការលក់វ៉ាក់សាំងការពារជំងឺកូវីត ១៩ ដែលក្រុមPfizerសហការផលិតជាក្រុមអាល្លឺម៉ង់ BioNTech SE ។
ក្រុមហ៊ុនបានថ្លែងទៀតថា ការលក់វ៉ាក់សាំងកូវីត ១៩ នឹងអាចរកប្រាក់ចំណេញឱ្យក្រុមហ៊ុនចំនួន ១៥ពាន់លានដុល្លារអាមេរិក ប្រសិនបើក្រុមហ៊ុនអាចចុះកុងត្រាផ្គត់ផ្គង់វ៉ាក់សាំងបានថែមទៀត ។
ក្រុមហ៊ុនPfizer ដាក់គោលដៅផលិតវ៉ាក់សាំងប្រឆាំងកូវីត ១៩ឱ្យបានចំនួន ២០០០លានដូស ក្នុងឆ្នាំ ២០២១នេះ ។
លោក Albert Bourla នាយកប្រតិបត្តិក្រុមហ៊ុន Pfizer បាននិយាយក្នុងបទសម្ភាសន៍មួយថា ក្រុមហ៊ុនចង់ធ្វើឱ្យបានតាមគោលដៅដែលបានកំណត់ ហើយក្រុមកំពុងតែអភិវឌ្ឍគំនិតផ្តួចផ្តើមជាច្រើនដើម្បីអាចទទួលបានលទ្ធផលច្រើនជាងការកំណត់ទុក ។
អគ្គនាយកផ្នែកហិរញ្ញវត្ថុ លោក Frank D’Amelio បានថ្លែងក្នុងកិច្ចសម្ភាសន៍មួយថា “យើងបានបង្កើនចង្វាក់ផលិតកម្មដែលយើងធ្វើក្នុង១ សប្តាហ៍ យើងបង្កើនទិន្នផលដែលយើងផលិតបានទ្វេជាពីរ ។”
លោកបន្ថែមថា ទាំងអស់នេះសុទ្ធជាកិច្ចការដែលក្រុមត្រូវបន្តពិនិត្យដើម្បីរកឱ្យឃើញថាក្រុមអាចធ្វើអ្វីបានទៀតក្នុងការធានាថាក្រុមហ៊ុនអាចផលិតបានច្រើនជាងមុន និងលឿនជាងមុន ។
លោកAndrew Baum ជាអ្នកវិភាគម្នាក់បាននិយាយថា លោកបានសុទិដ្ឋិនិយមថាចំណូលបានមកពីវ៉ាក់សាំងនឹងមានស្ថេរភាពក្រោយបំណាច់ឆ្នាំ ២០២១ទៅទៀត ។
ក្រុមហ៊ុនPfizer រំពឹងថាខ្លួននឹងអាចផ្គត់ផ្គង់វ៉ាក់រាំងចំនួន ២០០ លានដូសដល់រដ្ឋាភិបាលអាមេរិក មុនបំណាច់ខែឧសភា ឆ្នាំ២០២១នេះ ។
ដើម្បីសម្រេចបាននូវគោលដៅនេះ ក្រុមហ៊ុននឹងត្រូវផ្គត់ផ្គង់វាំក់សាំងជាមធ្យម ១០ លានដូសក្នុងមួយសប្តាហ៍ នេះបើយោងតាមការគណនារបស់ទីភ្នាក់ងារព៍ត៌មានរ៉យទ័រ (Reuters) ។
ដោយ៖ បូ សល់