(CNN)៖ នៅថ្ងៃអង្គារទី ១៩ ខែ មករា ឆ្នាំ ២០២១នេះ ប៉ូលិសអេស្ប៉ាញបានរឹសអូសយកកូកាអ៊ីនជាង២ តោន និងចាប់ខ្លួនមនុស្ស១២នាក់ដែលជាប់ពាក់ព័ន្ធនឹងបណ្តាញរត់ពន្ធគ្រឿងញៀនទ្រង់ទ្រាយធំដែលមានខ្សែរយៈនៅប្រទេសប៉ារ៉ាហ្គាយ និងប្រេស៊ីល ។
យោងតាមរបាយការណ៍ប៉ូលិសអេស្ប៉ាញបានឱ្យដឹងថា ជាងមួយឆ្នាំមកបេះ អាជ្ញាធរបានតាមដានស៊ើបអង្កេតបណ្តាញរត់ពន្ធគ្រឿងញៀនដែលមានសមាជិកខ្លះព្យាយាមបង្វែងដានដោយការបើកអាជីវកម្មស្របច្បាប់ ។
នៅដើមឆ្នាំ ២០២០ ប៉ូលិសបានកំណត់គោលដៅតាមដានសមាជិកបណ្តាញរត់ពន្ធគ្រឿងញៀនដែលមានមូលដ្ឋាននៅខេត្តMucia និងខេត្ត Seville ដែលបន្លំបើកអាជីវកម្មស្របច្បាប់ដើម្បីនាំចូលកុងតឺនឺដឹកធ្យូងជាច្រើនពីអាមេរិកខាងត្បូងមកកាន់កំពង់ផែបាសេឡូណា ។
ដោយសារតែបញ្ហាលំបាកព្រោះខ្វះឃ្លាំងស្តុក និងបញ្ហាកូវីត ក្រុមអ្នកជនល្មើសបានបង្ខំចិត្តត្រូវប្តូរទីតាំងទៅកំពង់ផែ Algeciras វិញ កាលពីពាក់កណ្តាលខែមេសា ឆ្នាំ ២០២០ បើយោងតាមការថ្លែងរបស់ប៉ូលិស ។
ក្រុមប៉ូលិសបានតាមដានមេបណ្តាញរត់ពន្ធពីគ្រួសារ ដែលគ្រួសារមួយមានសមាជិកសំខាន់ៗនៅប្រេស៊ីល និងនៅបារ៉ាហ្គាយជាអ្នករត់ការដឹងកូកាអ៊ីន និងមួយគ្រួសារទៀតនៅខេត្តSelville បង្កើតអាជីវកម្មនាំចូលធ្យូង អង្ករ និងបរិក្ខាពេទ្យ ។
ប៉ូលិសបានថ្លែងថា ក្រុមមេបណ្តាញរត់ពន្ទបានជ្រើសរើសមនុស្សមួយចំនួនឱ្យធ្វើម្ចាស់អាជីវកម្មជំនួសពួកគេដើម្បីលាក់បាំងការពាក់របស់ពួកគេ និងបានជ្រើសរើសពួកអ្នកលាងលុយកខ្វក់នៅក្រុងValencia ឱ្យធ្វើជាឈ្មួញកណ្តាលសម្រាប់ពួកគេនិងម្ចាស់អាជីវកម្មផ្សេងៗទៀត ។
ប៉ូលិសនិយាយថា ក្រុមអ្នកលាងលុយកខ្វក់បានប្រើប្រាស់លុយឌីជីថលដើម្បីលាក់សាច់ប្រាក់របស់ពួកគេ ហើយពួកបានសហការជាមួយក្រុមឧក្រិដ្ឋជនជាច្រើនអឺរ៉ុបខាងកើត និងនៅអាមេរិកខាងត្បូង ដែលជាក្រុមរត់ពន្ធគ្រឿងញៀន អាវុធ និងជួញដូរមនុស្ស ។
ដោយ៖ បូ សល់