Lisbon (Reuters)៖ នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១នេះ Reutersបានចុះផ្សាយថា ដោយតែអ្នកជំងឺកូវីត១៩កើនឡើងច្រើនពេក ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យព័រទុយហ្គាលបាននិយាយថា ពួកគេនឿយហត់អស់កម្លាំងខ្លាំងទៅមុខលែងចង់រួច ហើយថែមទាំងអស់សង្ឃឹមខ្លាំងណាស់ ។
ទីភ្នាក់ងារសារព៍ត៌មានរដ្ឋ Lusa បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ថា ចាប់ពីថ្ងៃសុក្រទី ២២នេះតទៅ រដ្ឋាភិបាលកំពុងតែរៀបចំបិទសាលារៀនទាំងអស់ចាប់ពីមត្តេយ្យដល់សាកលវិទ្យាល័យ ដើម្បីទប់ស្កាត់មិនជំងឺកូវីតកើតថែមទៀតច្រើនពេក ។
FILE PHOTO: An ambulance carrying a COVID-19 patient is seen outside Santa Maria Hospital, during the coronavirus disease (COVID-19) pandemic in Lisbon, Portugal, January 18, 2021. REUTERS/Pedro Nunes
លោក Guida Da Ponte អនុប្រធានសមាគមគ្រូពេទ្យនៅជិតក្រុងLisbon បានថ្លែងថា “យើងខ្វះធនធានមនុស្សច្រើនណាស់ ។ យើងខ្វះគ្រែសម្រាប់អ្នកជំងឺច្រើន តែយើងអាចធ្វើគ្រែថែមបាន តែអ្វីដែលសំខាន់នោះគឺយើងខ្វះគ្រូពេទ្យទៀត ។ ក្រុមគ្រូពេទ្យយើងនឿយហត់ និងអស់សង្ឃឹមខ្លាំងណាស់ ។”
ឡានសង្គ្រោះបន្ទាន់ជាច្រើនឈប់តម្រង់ជួរគ្នាក្រៅមន្ទីរពេទ្យ រង់ចាំគ្រែទំនេរដើម្បីឱ្យអ្នកជំងឺក្នុងឡានបានចូលសម្រាកព្យាបាល ។ បុរសចំណាស់ម្នាក់បានស្លាប់ក្នុងឡានសង្គ្រោះបន្ទាន់ ក្រោយពីគាត់បានរង់ចាំក្នុងឡានអស់រយៈពេលជាងបីម៉ោង ។
អ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយថា រដ្ឋាភិបាលកំពុងតែពិភាក្សារកដំណោះស្រាយថ្មីដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីត ។
ទោះបីរដ្ឋាភិបាលមិនបានចេញសារាចរណ៍ណែនាំ តែមន្រ្តីក្នុងតំបន់ខ្លះកំពុងតែជម្រុញឱ្យឱពុកម្តាយហាមកូនៗគេមិនឱ្យចេញពីផ្ទះ ។
Carlos Carreiras អភិបាលក្រុងCascais បានសរសេរលើហ៊្វេសប៊ុកថា “សូមមាតាបិតាសិស្សកុំឱ្យកូនៗទៅសាលាអី ។”
និស្សិតសាកលវិទ្យាល័យម្នាក់ឈ្មោះ Frederico Nunes អាយុ២០ ឆ្នាំ បាននិយាយថា “វាមិនល្អទេដែលយើងត្រូវមករៀននៅពេលដែលមានការឆ្លងរាលដាលច្រើន ព្រោះថាយើងអាចឆ្លងរោគបានគ្រប់ពេលវេលាទាំងអស់ ។ រឿងនេះធ្វើឱ្យខ្ញុំមិនស្រណុកចិត្តសោះ ព្រោះថាបើរដ្ឋាភិបាលបើកឱ្យរៀនតាមអនឡាញ យើងពិតជាអាចចៀសវាងភាពលំបាកទាំងអស់នេះបាន ។”
ដោយ៖ បូ សល់