ម្ចាស់អាជីវកម្មមួយចំនួន តែងតែមើលរំលងនូវចំនុច នៃការវេចខ្ចប់ផលិតផល តាមពិតទៅការវេចខ្ចប់ផលិតផលគឺមានសារៈសំខាន់ណាស់ ព្រោះវាកំណត់នូវការជោគជ័យរបស់ផលិតផលនិងយុទ្ធនាការលក់របស់អាជីវកម្ម ក្នុងនោះអ្នកស្រី Vivi Do អគ្គនាយកក្រុមហ៊ុន An Cha Taiwan Milk Tea បង្ហើបពីយុទ្ធសាស្ត្រ ការវេចខ្ចប់ផលិតផល។
នៅបទសម្ភាសន៏ KT Talk អ្នកស្រី Vivi Do បានប្រាប់ថា៖«អតិថិជនតែងតែមានការចាប់អារម្មណ៍និងមានភាពទាក់ទាញភ្នែក ជាមួយនឹងផលិតផល តាមរយៈការវេចខ្ចប់ដ៏ប្រណិតនិងការរចនាប្លែកៗ ដូច្នេះការវេចខ្ចប់នាពេលបច្ចុប្បន្ននេះមិនមែនត្រឹមតែជារបស់សម្រាប់ការពារផលិតផលប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាចំនុចមួយដើម្បីផ្សាយពាណិជ្ជកម្ម នូវរូបភាពផលិតផល និងឈ្មោះយីហោអាជីវកម្មផងដែរ។
ចំពោះគុណភាពនិងការវិចខ្ចប់គឺសំខាន់ទាំងពីរ ការរចនាដ៏ស្រស់ស្អាត គួបជាមួយនិងផលិតផលដែលមានគុណភាពនឹងទទួលបានភាពជោគជ័យ ដោយត្រូវបានអតិថិជនជ្រើសរើសនិងទទួលស្គាល់។
ការរចនាស្រស់ស្អាតនឹងធ្វើឲកើនតំលៃផលិតផល ប៉ុន្តែមិនមានន័យថាវាមានតម្លៃថ្លៃនោះទេព្រោះផលិតផលមានតម្លៃថ្លៃ រឺមិនថ្លៃអាស្រ័យលើប្រភេទផលិតផលមួយៗ។ ហើយនៅពេលដែលយើងចេះជ្រើសរើសនូវសំបក ការវិចខ្ចប់ សមជាមួយផលិតផលដែលយើងលក់ចេញ ខ្ញុំគិតថាតម្លៃនឹងតែងតែមានតុល្យភាព ដែលមានតម្លៃសមជាមួយអតិថិជន។ »
សូមបញ្ជាក់ដែរថា កិច្ចសម្ភាសន៏នេះមាននៅក្នុងកម្មវីធី KT Talk មានផ្សាយជូន លើ FaceBook page KhmerTomorrow ដែលទទួលបានការឧបត្ថម្ភពី Netsotex មានត្រឹមតែ៥០៛អាចបង្កើតគេហទំព័រដោយអ្នកជំនាញ WAM Digital ជាវកញ្ចប់សេវាកម្មទីផ្សារឌីជីថល ពីWAM Digital ថ្ងៃនេះនឹងទទួលបាន Galaxy Note 20 ភ្លាមៗ។
អត្ថបទ៖ស្រីនុច