ពោធិ៍សាត៖ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០១ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍ឱ្យដឹងថា ស្របពេលដែលស្ថានភាពកូវីដ-១៩ នៅកម្ពុជា ហាក់មានភាពធូរស្រាលជាងមុនបន្តិច នៅផ្លូវជាតិលេខ៥៥ ដែលពត់ពេនដូចអន្ទង់អាំង «ផ្លូវបុប្ផាលាក់ខ្លួន» ជាគោលដៅទេសចរណ៍មួយ ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្ពស់ ពីភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទី បន្ទាប់ពីត្រូវបានសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីពេលថ្មីៗនេះ។
-ថ្នាក់ខាងលើ ដែលលោកអ្នកដើរចុះមកដល់មុនគេ គឺជាទីឋានសម្រាប់ងូតទឹកលេងកម្សាន្ត ដោយសារដំណាក់នេះ មានទឹកធ្លាក់ហូរលើជម្រាលជាថ្នាក់ៗ ដូចកាំជណ្តើរ។
-ថ្នាក់ខាងក្រោម គឺជាល្បាក់ទឹកធ្លាក់ កម្ពស់ជិត១០ម៉ែត្រ លោកអ្នកអាចមុជទឹកលេងនៅទីនោះ ពិតជាធ្វើឱ្យមានអារម្មណ៍ស្រស់ថ្លា បន្ទាប់ពីហត់នឿយ ពីដំណើរកម្សាន្តតាមតំបន់ព្រៃភ្នំ។ ទឹកធ្លាក់នេះ មានទឹកហូរខួបប្រាំង ខួបវស្សា គ្រាន់តែនៅរដូវប្រាំង មានទឹកហូរតិចប៉ុណ្ណោះ។
ជាការពិតណាស់ថា ទីនោះមានស្តង់ដាក់តាំងលក់ម្ហូបអាហារគ្រប់មុខ កញ្ចុះសម្រាប់ជួលមានច្រើនកន្លែង និងមានបង្គន់អនាម័យស្អាតសមរម្យ តែក្នុងអំឡុងពេលកូវីដ១៩ ផ្ទុះឡើង រមណីដ្ឋាននេះ ត្រូវបានអាជ្ញាធរខេត្តប្រកាសបិទបណ្តោះអាសន្ន រហូតមកទល់ពេលនេះ ក៏នៅពុំទាន់ប្រកាសទទួលភ្ញៀវនៅឡើយដែរ៕
អត្ថបទ៖ ស្រេង ចំរើន