ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ កម្មករសំណង់ម្នាក់ដែលរស់នៅភូមិបាសាក់ ឃុំសម្បូរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម បានទិញភេសជ្ជៈប៉ូវកម្លាំងគោជល់មួយកំប៉ុងពីតូបចាប់ហួយមួយជិតកន្លែងធ្វើការរបស់លោកមកពិសា ស្រាប់តែលោកគាស់ភ្លាមក៏ឃើញមានរង្វាន់ម៉ូតូ Honda Dream មួយគ្រឿង។
លោក ជា សំណាង អាយុ២៩ ឆ្នាំ ដែលអ្នកឈ្នះរង្វាន់ម៉ូតូ Honda Dream ថ្មីស្រឡាងមួយគ្រឿងពីគោជល់ បានមានប្រសាសន៍ឱ្យដឹង ដំបូងឡើយលោកកំពុងតែធ្វើការដូចធម្មតា តែចម្លែកថ្ងៃនេះអាកាសធាតុក្ដៅខ្លាំង ទើបធ្វើឱ្យរូបលោកមានអារម្មណ៍ថាអស់កម្លាំង និងហេវហត់យ៉ាងខ្លាំង ហើយលោកក៏បានទៅទិញភេសជ្ជៈគោជល់មួយកំប៉ុងជិតកន្លែងធ្វើការរបស់មកផឹក ស្រាប់តែគាស់ភ្លាម ក៏ឃើញឈ្នះរង្វាន់ម៉ូតូ ហើយរូបលោកក៏ស្រែកឱ្យមិត្តភ័ក្កជាកម្មករសំណង់ដូចគ្នាមកជួយពិនិត្យ ខ្លាចខ្លួនមិនច្បាស់ ឬមើលច្រឡំ ដល់ពេលពិនិត្យច្បាស់ទៅ ខ្លួនពិតជាឈ្នះរង្វាន់ម៉ូតូពិតមែន ដែលធ្វើឱ្យលោករំភើបឡើងស្រក់ទឹកភ្នែក ស្រែកហ៊ោកអោបគ្នា ព្រោះនេះជាលើកទីមួយហើយក្នុងជីវិតរបស់លោក ដែលឈ្នះរង្វាន់ធំបែបនេះ ហើយវាក៏ជាក្ដីស្រមៃរបស់លោកដែលប្រាថ្នាដូចគ្នា។ ក្រោយមកលោកក៏បានធ្វើការទាក់ទង ទៅកាន់ មកក្រុមហ៊ុន ដើម្បីសួរនាំនិង ផ្ទៀងផ្ទាត់លេខកូដ ហើយក្រុមហ៊ុន ក៏បានប្រាប់គាត់មកវិញថា កូដនោះត្រឹមត្រូវ នឹងឱ្យលោករង់ចាំបើករង្វាន់ក្នុងពេលឆាប់ៗនេះ។
គួររំលឹកដែរថា សម្រាប់អ្នកដែលមិនទាន់ មានសំណាង កុំទាន់អស់សង្ឃឹមព្រោះថាគោជល់ នៅមានរង្វាន់ជាច្រើនទៀត រង់ចាំលោកអ្នក ដូចជាឡានម៉ាស្ដាអេឃ្លីបឆ្នាំ២០២០ ម៉ូតូហុងដាឌ្រីម ឆ្នាំ២០២០ លុយសុទ្ធ ៥០០ដុល្លារ ១០០ ដុល្លារ និងរង្វាន់មួយកំប៉ុងជាច្រើនរង្វាន់ទៀត ។ គោជល់ពិសារាល់ថ្ងៃ ឈ្នះរង្វាន់រាល់ថ្ងៃ គោជល់រង្វាន់ធំជាងគេចែកពិត។ លោកអ្នកអាចធ្វើការរកទិញភេសជ្ជៈគោជល់ នៅគ្រប់ហាង និងបណ្ដាកន្លែងលក់ភេសជ្ជៈគ្រប់ប្រភេទ។
អត្ថបទដោយ៖ ស្រេង ចំរើន