កណ្ដាល៖ សម្រែកស្រែកហ៊ោរ ខ្លាំងបែបនេះទៅហើយ ប្រាកដជាធ្វើឱ្យមនុស្សម្នាក្នុងភូមិ មានការភ្ញាក់ផ្អើល ជាមិនខានឡើយ តែណ្ហើយចុះអ្នកណា អាចទៅទប់អារម្មណ៍នេះបាន បើជីវភាពកំពុងខ្វះខាតខ្លាំងផង ស្រាប់តែមកឈ្នះរង្វាន់ទឹកប្រាក់សុទ្ធ៥០០ដុល្លារ ពីក្រវិលកំប៉ុងភេសជ្ជៈប៉ូវកម្លាំងគោជល់យ៉ាងដូច្នេះ ប្រាកដជារំភើបខ្លាំងហើយ។
លោក ហុង សុខហៀង បានបន្ថែមថា សម្រាប់ទឹកប្រាក់ ៥០០ដុល្លារ នេះ លោកទុកមួយចំនួនតូចសម្រាប់ធ្វើការចាយវាយផ្ទាល់ខ្លួន និងទិញរបស់ប្រើប្រាស់ចំបាច់ ហើយមួយចំនួនលោកផ្ដល់ជូនពុកម៉ែរបស់លោក ដើម្បីដោះស្រាយជីវិតប្រចាំថ្ងៃ និងសម្រាប់ទិញពូជដំណាំដាំដុះជាថ្មីលើដីតែត្រូវទឹកលិច។
សូមជម្រាបដែរថា ភេសជ្ជៈគោជល់នៅមានរង្វាន់ជាច្រើនទៀត ដូចជាឡានម៉ាស្ដាអេឃ្លីបឆ្នាំ២០២០ ម៉ូតូហុងដាឌ្រីម ឆ្នាំ២០២០ លុយសុទ្ធ ៥០០ដុល្លារ ១០០ ដុល្លារ ដែលមាននៅក្រោមក្រវិលកំប៉ុង សម្រាប់បងប្អូនដែលនិយមពិសាគោជល់។ សូមកុំភ្លេចពិនិត្យមើលក្រោមក្រវិលកំប៉ុង ដើម្បីឈ្នះរង្វាន់។
អត្ថបទដោយ៖ ស្រេង ចំរើន