ភ្នំពេញ៖ នេះពិតជាសំណាងមួយ ក្នុងចំណោមមនុស្សរាប់លាននាក់ ដែលរស់នៅក្នុងរាជធានីភ្នំពេញ ដែលបានឈ្នះរង្វាន់ម៉ូតូ Honda Dream ដ៏ថ្មីស្រឡាងមួយគ្រឿងពីកំប៉ុងភេសជ្ជៈគោជល់ ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់អ្នករស់នៅខណ្ឌចំការមន សង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ។
បងស្រី សឿង សម្ផស្ស អាយុ 30ឆ្នាំ មានមុខរបរជាចុងភៅ ដែលត្រូវជាម្ចាស់រង្វាន់ម៉ូតូ Honda Dream ដ៏ថ្មីស្រឡាងមួយគ្រឿងពីកំប៉ុងភេសជ្ជៈគោជល់ បានប្រាប់ឱ្យដឹងថា ដំបូងឡើយគាត់កំពុងតែលាងបន្លែ និងហាន់សាច់នៅផ្ទះបាយ ដល់ពេលមានភ្ញៀវច្រើនគាត់ក៏ឡើងទៅធ្វើម្ហូបម្ដងព្រោះខ្លាចភ្ញៀវរងចាំយូរ ដល់ពេលធ្វើម្ហូបយូរទៅគាត់ក៏មានអារម្មណ៍ថាអស់កម្លាំង ដោយសារបែកញើសច្រើនពេកពេលធ្វើម្ហូប ហើយគាត់ក៏បានដើរចេញពីផ្ទះបាយសំដៅទៅទូរទឹកកក ដើម្បីទិញភេសជ្ជៈគោជល់មួយកំប៉ុងពីម្ចាស់ហាងមកផឹក ស្រាប់តែគាស់ភ្លាមក៏ឃើញមានរូបម៉ូតូ ហើយគាត់ក៏ស្រែកឱ្យគេជួយពិនិត្យមើល ក្រែងគាត់មើលច្រឡំ ដល់ពេលពិនិត្យទៅឃើញត្រូវរង្វាន់ពិតមែន ហើយអ្នកធ្វើការជាមួយគាត់ក៏បានឱ្យគាត់ទាក់ទងទៅក្រុមហ៊ុន ដល់ពេលទាក់ទងទៅខាងក្រុមហ៊ុនថាគាត់ត្រូវរង្វាន់ពិតមែន ហើយឱ្យគាត់ត្រៀមខ្លួនទទួលរង្វាន់ គ្រាន់តែលឺបែបនេះភ្លាម ខ្ញុំលោតផង ស្រែកផង ហ៊ោរផង ឡើងផ្អើលពេញផ្ទះបាយតែម្ដង ព្រោះខ្ញុំសប្បាយចិត្តពេក គិតថាខ្លួនឯងយល់សព្វ ព្រោះនេះជាលើកទីមួយក្នុងជីវិតរបស់ខ្ញុំហើយ ដែលត្រូវរង្វាន់ធំបែបនេះ។ តែវាពិតជារឿងស្មានមិនដល់ពិតមែន ព្រោះក្នុងទូរភេសជ្ជៈនោះមានគោជល់ច្រើនណាស់ តែហេតុអ្វីមកត្រូវកំប៉ុងរបស់គាត់ទៅវិញ ព្រោះថ្ងៃនោះមានភ្ញៀវយកភេសជ្ជៈគោជល់ច្រើន តែបែបមកជាត្រូវកំប៉ុងរបស់គាត់ទៅវិញ។
គួររំលឹកដែរថា ភេសជ្ជៈគោជល់នៅមានរង្វាន់ជាច្រើនទៀត ដែលមាននៅក្រោមក្រវិលកំប៉ុង សម្រាប់បងប្អូនដែលនិយមពិសាគោជល់។ សូមកុំភ្លេចពិនិត្យមើលក្រោមក្រវិលកំប៉ុង ដើម្បីឈ្នះរង្វាន់។ សូមជ្រើសរើសគោជល់ពិសា នៅពេលដែលលោកអ្នកធ្វើការអស់កម្លាំង និងត្រូវការកម្លាំងបន្ថែម ដើម្បីបន្តការងារដ៏មមាញឹករបស់លោកអ្នក ព្រោះថាគោជល់មានបន្ថែមនូវវីតាមីនបេ៦ និងបេ១២ សម្រាប់ជួយពង្រឹងស្មារតី និងជួយបង្កើនថាមពលបានភ្លាមៗ។
អត្ថបទដោយ៖ ស្រេង ចំរើន